ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត ឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ ខិតខំបន្តពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែននានា។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥...
បរទេស៖ ប្រធានអាជ្ញាធរការពារកោះតៃវ៉ាន់ គឺលោក Chiu Kuo-cheng បានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកំពុងឈរជើងនៅលើកោះដាច់ស្រយាលមួយចំនួនរបស់កោះតៃវ៉ាន់ ក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា គេហទំព័រព័ត៌មាន Focus Taiwan បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីរូបនេះត្រូវបានស្នើសុំឱ្យបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីវត្តមានកងទ័ពអាមេរិកជាអចិន្ត្រៃយ៍នៅកោះតៃវ៉ាន់ នៅខាងក្រៅសវនាការនីតិបញ្ញត្តិ។ លោក Chiu...
ភ្នំពេញ៖ បឹងបត់រកា គឺជាបឹងធម្មជាតិមួយ ដែលស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ បាននឹងកំពុងប្រឈមការ គោករាក់ ដែលបណ្ដាលមកពី កត្តាធម្មជាតិ នៃការហូរច្រុះដី ពីផ្នែកខាងលើ នៃចរន្តខ្សែទឹក ដែលមាន ប្រភពដើមមកពី ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ធ្លាក់ចូលមកបឹងធម្មជាតិមួយនេះ។ បឹងធម្មជាតិបត់រកានេះ មានសមត្ថភាពអាចស្ដុកទឹក ដើម្បីបំរើឱ្យប្រជាពលរដ្ឋមួយផ្នែកធំ រស់នៅក្នុងស្រុកសំរោង...
កាលពីថ្មីៗកន្លងទៅនេះ ក្នុងពិធីប្រគល់ពានរង្វាន់ទូរគមនាគមន៍អាស៊ីឆ្នាំ 2024 ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Marina Bay Sands ក្នុងប្រទេសសិង្ហបុរី មិត្តហ្វូនបានទទួលពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ ពានរង្វាន់ទូរគមនាគមន៍អាស៊ី ទទួលស្គាល់អំពីសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយចាត់ទុកថាជា “ពានរង្វាន់អូស្ការនៃឧស្សាហកម្មទូរគមនាគមន៍អាស៊ី” ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2003 ដោយ Asian Mobile News ដែលជាអង្គការល្បីឈ្មោះដែលមានឯកទេសក្នុងការវិភាគ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយព័ត៌មានថ្មីៗ អំពីចំនួនទាហានស៊ីឈ្នួល បរទេសសម្រាប់អ៊ុយក្រែន ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មាន ទាហានស៊ីឈ្នួលបរទេសចំនួន ១៣.៣៨៧ នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធសម្រាប់ទីក្រុងគៀវ...
ភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាប បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ ។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានច្រានចោលការអះអាង ដែលធ្វើឡើងដោយកាសែតអង់គ្លេសមួយ ដែលចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ បានចូលរួមក្នុងកិច្ចពិភាក្សាសម្ងាត់ ជាមួយទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងស្ថានភាពនៅសមុទ្រក្រហម។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីមន្ត្រីអនាមិក ដែលបញ្ជាក់ថា រាល់ការប្រាស្រ័យទាក់ទងគ្នា ឬកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានបង្ខាំង ចំពោះការចរចា ស្តីពីការដកទណ្ឌកម្ម ដោយហេតុនេះច្រានចោលការអះអាង ដែលធ្វើឡើងដោយកាសែត Financial...
https://www.facebook.com/dapnewsfb/videos/2175442649487112 ភ្នំពេញ៖ ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី ១៥ ខែមីនានេះ បានប្រកាសស្វាគមន៍ ជើងហោះហើរត្រង់ ភ្នំពេញ-កូឡាឡាពួរ- ភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ១១...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ជាទម្លាប់ជួយពលរដ្ឋលើកោះរ៉ុង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលសម្រាលកូន ៧ខែ នាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តាមរយៈអ្នកឧកញ៉ា ទៀ វិចិត្រ...
គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែនបានចាប់ផ្តើមការបង្វែរកងទ័ពនៅជួរមុខនៃជម្លោះជាមួយរុស្ស៊ី។ លោក Syrsky បានសរសេរនៅលើបណ្ដាញសង្គម Facebook ឲ្យដឹងថា “ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅជួរមុខទាំងមូលក៏ដោយ ពួកយើងអាចចាប់ផ្តើមដំណើរការបង្វិល និងការជំនួសអង្គភាព និងកងពល ដែលបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខអស់រយៈពេលជាយូរមកហើយ” ។ លោក Syrsky បានលើកឡើងថា ការបង្វិលនឹងជួយធ្វើឱ្យស្ថានការណ៍នៅសមរភូមិមានស្ថេរភាព ហើយនឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពសីលធម៌...