ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យ សមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ ដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយ ដ៏មានទម្ងន់ សម្រាប់អ្នកវិនិយោគជប៉ុន ចំពោះទំនុកចិត្ត មកកាន់ប្រទេសកម្ពុជា ។ប្រសាសន៍ របស់លោករដ្ឋមន្ត្រីបែបនេះ គឺក្នុងពេលដែលលោក បានចូលរួមជាអធិបតី...
ភ្នំពេញ៖ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការ នៃស្ថានទូត និងវិស័យឯកជនថៃ នៅកម្ពុជា ជាង ២០ក្រុមហ៊ុន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះជាផ្លូវការ ដើម្បីធ្វើការសិក្សាស្វែងយល់ ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ-កម្ពុជា ដោយប្តេជ្ញាចិត្ត នៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ច រវាងគ្នានឹងគ្នាអោយកាន់តែច្រើនឡើងថែមទៀត...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ធ្វើការសហការជាមួយអាជ្ញាធរដែនដី ដើម្បីលុបបំបាត់ ឬក៏ចាត់វិធានការ សម្រាប់ការវិនិយោគ ដែលមិនស្របច្បាប់ ពោលត្រូវតែបោសសម្អាត ក្រុមអ្នកបោកប្រាស់ទាំងឡាយ ដែលនាំបញ្ហាទុក្ខសោកឲ្យប្រជាពលរដ្ឋ និងនាំយកភាពជឿទុកចិត្ត របស់ប្រជាពលរដ្ឋមកវិញ ដើម្បីរួមគ្នាជាកម្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ...
ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ មេសា...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការណែនាំ ដល់សិក្ខាកាម ដែលជាមន្ត្រី នៃរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មាន ទាំង២៥ ដែលមកចូលរួម សិក្ខាសាលា “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត” ត្រូវទុកការងារព័ត៌មាន និងសាធារណមតិ ជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ ក្នុងទម្រង់ជវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃ២ មេសានេះ បានដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែង ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥ ៕
ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ជនបរទេសបីនាក់ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តនៅក្នុងទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាស្ទ្រីប ។ បន្ទាប់ពីទទួលបានរបាយការណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេត ជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២ មេសានេះ បានសម្រេចដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាទៅសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា រួចរាល់ហើយ ដើម្បីទៅកាន់តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ចំពោះការដាក់លិខិតលាឈប់របស់សម្តេចតេជោនេះ ក៏ត្រូវបានសម្តេច ឃួន សុដារី ចារត្រឡប់មកវិញដោយយល់ព្រមផងដែរ ៕ មុនដាក់ពាក្យលាឈប់របស់សម្ដេចតេជោនេះ កាលពីថ្ងៃ១...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេតជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយនៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិកនៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ Deir al-Balah នៅកណ្តាលហ្គាហ្សា។ ឆ្លើយតបទៅនឹងរបាយការណ៍នេះ...