ភ្នំពេញ ៖ នារាត្រីថ្ងៃ២០ មេសានេះ ក្នុងឱកាសលើកឡើងពីស្នាដៃរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណា នូវសារផ្តាំផ្ញើទៅកាន់ក្រុមយុវជនជំនាន់ក្រោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកពីវីរៈភាពរបស់លោកសាស្ត្រាចារ្យថា ការបាត់បង់សាស្ត្រាចារ្យ គឺជាការបាត់បង់ធំធេងធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជា។ បើតាមហ្វេសប៊ុករបស់សម្តេចនារាត្រីថ្ងៃដដែលនេះ គឺលោកសាស្ត្រាចារ្យដែលមុនពេលចែកឋានបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយដែលសារនេះមានសារៈសំខាន់ខ្លាំង។ សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា...
ភ្នំពេញ ៖នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិ នឹងមានកម្លាំងពលកម្មរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការលើកឡើង របស់សម្តេចធិបតីនេ ក្នុងឱកាសអញ្ជើញ “សម្ពោធអគារមជ្ឈមណ្ឌល ផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប” នាថ្ងៃទី២០ ខែមេសា។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា...
ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងដោះស្រាយបន្ទាន់ ចំពោះការខ្វះទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងមូលដ្ឋាន។ ការចុះដោះស្រាយបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីបឹងបត់រកា ដែលធ្លាប់តែជា ប្រភពផ្គត់ផ្គង់ទឹកដ៏ធំមួយ នៅក្នុងស្រុកសំរោង បានជួបប្រទះនូវការរីងស្ងួត និងមិនទាន់មានការអនុញ្ញាតឱ្យស្ដារ។ លោក កេត...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធអគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាល...
តៃប៉ិ៖ កោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការសម្រេចចិត្តរបស់ចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលជាផ្លូវរត់យ៉ាងគ្រោះថ្នាក់ នៅជិតកោះ២ខ្សែ ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរ ដែលមិនមានការពិគ្រោះយោបល់អ្វីទាំងអស់ ។ ដោយបានបន្ថែមថា ខ្លួននឹងទាមទារឱ្យយន្តហោះណា ដែលប្រើប្រាស់ផ្លូវអាកាសនេះ ត្រូវត្រឡប់ទៅវិញ ។ គួររំលឹកថា កាលពីខែមករា រដ្ឋាភិបាលកោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារ បន្ទាប់ពីប្រទេសចិន “ឯកតោភាគី” បានផ្លាស់ប្តូរផ្លូវហោះហើរហៅថា...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានជំរុញឱ្យក្រុមហ៊ុនលក់អាវុធអាមេរិក Lockheed Martin បើកកន្លែងថែទាំ សម្រាប់យន្តហោះចម្បាំង F-16 នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោកកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក al-Sudani បានជួបជាមួយប្រធានក្រុមហ៊ុន Lockheed Martin លោក James...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ការវេតូ” របស់អាមេរិក គឺអយុត្តិធម៌ អសីលធម៌ និងអយុត្តិធម៌ ហើយប្រឆាំងនឹងឆន្ទៈ របស់សហគមន៍អន្តរជាតិ។ ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ចំណាត់ការ...
តាហ្គូឡានដង់៖ ភ្នំភ្លើងមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅដាច់ស្រយាលមួយ បានភាយផេះចេញភ្នំភ្លើងប៉ើងទៅឡើង លើមេឃនៅថ្ងៃសុក្រនេះ ក្រោយពីការផ្ទុះជិតពាក់កណ្តាល រាប់សិបដងកាលពីដើមសប្តាហ៍នេះ បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន នៅគ្រាដែលថ្មបានរលាយ បានធ្លាក់មកលើភូមិរបស់ពួកគេ ។ ភ្នំភ្លើង Ruang ស្ថិតនៅតំបន់ខាងក្រៅបំផុតនៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ទុះឡើងកាលពីល្ងាចថ្ងៃអង្គារ ដោយធ្វើឱ្យមានការលាយបញ្ចូលគ្នា នៃកម្អែពណ៌ទឹកក្រូច ផេះបានភាយឡើងខ្ពស់ និងមានផ្លេកបន្ទោរនៅភ្នំភ្លើងនោះ ។...
អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។ ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។ ក្រសួងបានសង្កត់ធ្ងន់ថា...