តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដេញថ្លៃនាពេលថ្មីៗនេះ ដោយសភាអឺរ៉ុប ដើម្បីចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គការភេរវករ”។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដោយបានបរិហារសេចក្តីសម្រេច ដែលបានអនុម័តនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងតេអេរ៉ង់ និងដាក់ក្នុងបញ្ជីខ្មៅ IRGC ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៤ ខែមេសា ប្រឆាំងនឹងអ៊ីស្រាអែល។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង (លើកទី2) ស្តីពី ការផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើង CAT ចំនួន១៤មុខ ជូនរោងចក្រអគ្គិសនីទី៣ សម្រាប់ដំណើរការផលិតកម្ម នៃនាយកដ្ឋានផលិតកម្ម (ផែនការឆ្នាំ២០២៤) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់...
ប៉េរូត៖ កងពលតូច Al-Qassam ដែលជាក្រុមប្រយុទ្ធស្លាបខាងស្ដាំរបស់ក្រុមហាម៉ាស់ បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពីភាគខាងត្បូងលីបង់ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើត នៅភាគខាងជើង ដែលកាន់កាប់ប៉ាឡេស្ទីន។ កងពលតូច Al-Qassam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទម្លាក់គ្រាប់បែកពីភាគខាងត្បូងប្រទេសលីបង់ ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើតទី៧៦៩ (ជំរុំ Jibour) នៅភាគខាងជើងដែលកាន់កាប់ដោយប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់សត្រូវ Zionist នៅតំបន់ហ្គាហ្សា និងការបះបោរនៅតំបន់ West...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដំណើរការក្នុងរយៈពេលជាង ៨ខែ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន មានមុំបីសំខាន់គឺ ៖ ភាពស្អាត ភាពបៃតង និងចីរភាព ។ លោកបណ្ឌិត...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ពីការអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង អាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ។ តាមរយៈលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣០ មេសា នេះ...
បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជួយដោះស្រាយករណីស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក នៅកន្លែងខ្លះ ដែលជាហេតុធ្វើឲ្យពួកគាត់ គ្មានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំផ្សេងៗ។ ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំបានលើកឡើងថា បានកំពុងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋតាមលទ្ធភាព ។ទាក់ទងនឹងករណីគោកស្ទឹងនេះ អាជ្ញាធរបានធ្វើការយ៉ាងដុតដៃដុតជើង ក្នុងការកាយផ្លូវទឹក ដើម្បីឲ្យពលរដ្ឋបានទឹកប្រើប្រាស់ខ្លះៗ។ជាងនេះអាជ្ញាធរមានសមត្ថកិច្ចភូមិ ឃុំបានស្នើដល់ថ្នាក់ស្រុក...
ភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាព របស់ពួកគេ ខណៈលក្ខខណ្ឌការងារ នៅក្នុងរោងចក្រសហគ្រាស មានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខកម្មករ។ លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារ នៅរោងចក្រ Sabrina បានលើកឡើងថា...