ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ នៅខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងគម្រោង បានអោយដឹងថា ដំណើរការសាងសង់...
បរទេស៖ អាហារ និងទឹកដ៏បរិបូរណ៍, កំណើនពាណិជ្ជកម្មបរទេស និងសេដ្ឋកិច្ចរីកចម្រើន ត្រូវបានព្យាករណ៍ក្នុងពិធីច្រត់ព្រះនង្គ័លនៅទីវាល Sanam Luang ក្នុងទីក្រុងបាងកកកាលពីព្រឹកម្សិលមិញ ទី១០ឧសភា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិធីប្រចាំឆ្នាំ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រីរបស់ព្រះថៃ គឺជាការចាប់ផ្តើមប្រពៃណីនៃរដូវដាំដុះស្រូវនៅក្នុងប្រទេស។ ពិធីនេះក៏មានការចូលរួមពីលោកនាយករដ្ឋមន្ត្រី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីឡើងវិញ នេះបើយោងតាមការិយាល័យសារព័ត៌មាន វិមានក្រឹមឡាំង។ ក្រឹត្យនេះបានឲ្យដឹងថា “ស្របតាមចំណុច ‘a’ នៃមាត្រា ៨៣ នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រធានរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី”...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសនេះនឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេលពីរខែខាងមុខ។ លោកបានស្នើថា រុស្ស៊ីនឹងបន្តផ្តោតលើការវាយលុកនៅក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy ផងដែរ។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ផ្នូរកប់សពដ៏ធំៗ នៅក្នុងតំបន់ហ្គាហ្សាដោយមិនមានការរារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមប្រឹក្សាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេ ចំពោះរបាយការណ៍នៃការរកឃើញទីតាំងផ្នូរកប់សពដ៏ធំនៅក្នុង និងជុំវិញកន្លែងវេជ្ជសាស្ត្រ Nasser និង Al Shifa ក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងសាកសពរាប់រយនាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ត្រូវបានកប់។ ពួកគេបានគូសបញ្ជាក់អំពីតម្រូវការនៃការទទួលខុសត្រូវ ចំពោះការរំលោភច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងទាំងអស់នៃផ្នូរកប់សពដ៏ធំនៅតំបន់ហ្គាហ្សា...
ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងច្រកឆ្លងកាត់តំបន់រ៉ាហ្វា ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។ លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយថ្កោលទោសសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ការចូល និងការចែកចាយជំនួយមនុស្សធម៌ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងទៅកាន់តំបន់ហ្គាហ្សា។ លោកបានលើកឡើងថា “ការឆ្លងកាត់ដីមួយចំនួនតូចចូលទៅក្នុងហ្គាហ្សា បម្រើជាខ្សែជីវិត សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀតដែលត្រូវតែអនុញ្ញាតឱ្យទៅដល់ប្រជាជន ដែលអស់សង្ឃឹម...
ហ្គាហ្សាៈ ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការពិគ្រោះយោបល់ជាមួយមេដឹកនាំនៃបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រចរចារបស់ខ្លួនក្នុងការឈានដល់បទឈប់បាញ់ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធប្រកបដោយប្រសិទ្ធភាព” របស់អ៊ីស្រាអែល ចំពោះការផ្តល់ជូនបទឈប់បាញ់ បានលុបចោលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឈានដល់បទឈប់បាញ់។ ក្រុមហាម៉ាស់ក៏បានចោទប្រកាន់ភាគីអ៊ីស្រាអែលពីបទ “គេចវេស” កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយលើកឡើងពីការពិតដែលថា អ៊ីស្រាអែលបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន និងបានកាន់កាប់ភាគីប៉ាឡេស្ទីននៃច្រកព្រំដែនរ៉ាហ្វា សូម្បីតែបន្ទាប់ពីក្រុមហាម៉ាស់បានទទួលយកសំណើរបស់អ្នកសម្របសម្រួលក៏ដោយ។...
ភ្នំពេញ៖ «សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា...
ភ្នំពេញ៖ ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការ គណបក្សខេត្តក្រចេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសមាជិកសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់នៃខេត្តក្រចេះ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោត ព្រឹទ្ធសភានាពេលកន្លងទៅ និងសូមបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកបន្តទៀត»។ នេះគឺជាការថ្លែងរបស់លោក...
ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះឆែកឆេរថយន្តមួយគ្រឿង តាមពាក្យបណ្តឹង របស់ម្ចាស់រថយន្ត ដែលជួលឱ្យគេ តែមិនបានថ្លៃឈ្នួលជាច្រេីនថ្ងៃ ដោយបានរកឃើញអាវុធវែងខ្លី៧ដេីម គ្រាប់មួយចំនួន និងឈានដល់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀនជាង៥០គីឡូក្រាម។ យោងតាមរបាយការណ៍ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ...