បរទេស៖ ការលាលែងពីតំណែងរបស់លេខាធិការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានរបស់វៀតណាម គឺលោកស្រី Truong Thi Mai គឺជាការរញ្ជួយផ្នែកនយោបាយមួយទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់តំណែងប្រធានរដ្ឋរបស់លោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ៖ ក្រុមហ៊ុនB.I.C Markets បានត្រៀមរៀបចំសិក្ខាសាលា ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹង វិនិយោគបែបទំនើប យុទ្ធសាស្ត្រ ដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូល ក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៧ ឧសភា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចនឹងចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះ សម្រាប់ការសាងសង់បំពង់បង្ហូរមេហ្គា Power of Siberia 2 ដែលគ្រោងនឹងបញ្ជូន ឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសចិន។ Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ បញ្ជូនឧស្ម័នរហូតដល់ ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពិភពលោកទាំងមូលត្រូវស្តីបន្ទោស ចំពោះការបរាជ័យរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការជឿនលឿនថ្មីៗ របស់រុស្ស៊ីនៅក្នុងតំបន់ Kharkov ហើយឥឡូវនេះត្រូវតែជួយក្រុងគៀវ ក្នុងការផ្លាស់ប្តូរស្ថានភាពនេះ លោកប្រធានាធិបតី Vladimir Zelensky បានប្រាប់ ABC News នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍។ វាបានកើតឡើងបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានគ្រប់គ្រង ការតាំងទីលំនៅជាច្រើននៅជិត ទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីសប្តាហ៍មុនហើយ មន្ត្រីយោធាកំពូលនៅទីក្រុងគៀវ...
ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចកម្ពុជា និងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ ចូលរួម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានកម្លាំងពលកម្មជំនាញ ដែលមានភាពបត់បែនខ្ពស់ក្នុងទីផ្សារ ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មជូនអ្នកវិនិយោគ។ សម្តេចបានគូសបញ្ជាក់ថា “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។...
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់របស់លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាថ្ងៃទី១៧...
ភ្នំពេញ ៖ លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ដែលជាក្រុមហ៊ុនផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើការពង្រីកការវិនិយោគចូលមកកាន់កម្ពុជា លើវិស័យហិរញ្ញវត្ថុ ។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Dunamuនេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៧ ឧសភា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែក B-2 Stealth Bomber, យន្តហោះចម្បាំង F-35 Joint Strike Fighter និង F-15 Eagle ត្រូវបានអនុម័តឱ្យដឹក និងបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរ B-61 ថ្មី, នេះបើយោងតាមការិយាល័យអគ្គអធិការកិច្ច (OIG) នៃក្រសួងការពារជាតិអាមេរិក (DoD) បានប្រកាសនៅក្នុង...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។...