បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីបានរួចផុតពីការប៉ុនប៉ងធ្វើឃាត។ នេះបើតាមលោក Robert Kalinak អនុប្រធានរបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃពុធនៅកណ្តាលទីក្រុង Handlova នៃប្រទេសស្លូវ៉ាគី នៅពេលដែលលោកដើរចូលទៅជិតក្រុមអ្នកទស្សនា ហើយក៏មានមនុស្សម្នាក់បានដកកាំភ្លើងខ្លីមួយដើម...
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសុក្រ នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងអាល់កៃដា Jemaah Islamiah (JI) ។ JI គឺជាក្រុមសកម្មប្រយុទ្ធដែលស្វែងរកការបង្កើតរដ្ឋអ៊ីស្លាមនៅអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Zamir Kabulov ប្រធាននាយកដ្ឋានទីពីរ នៃអាស៊ីនៃក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាមានវិធីសាស្រ្ត និងទស្សនៈស្រដៀងគ្នាក្នុងការដោះស្រាយ វិបត្តិអាហ្វហ្គានីស្ថាន ។ លោកKabulov ដែលកំពុងស្ថិត នៅក្នុងទីក្រុង New Delhi ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់ទ្វេភាគី ស្តីពីអាហ្វហ្គានីស្ថាន...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា មិនមានជម្រើស ក្នុងការបើកច្រកឆ្លងកាត់ ក្រោមការត្រួតពិនិត្យ របស់ប៉ាឡេស្ទីន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបរួម ទាំងកំពង់ផែជំនួយអណ្តែតទឹក ដែលបានបោះយុថ្កាថ្មីនោះទេ ។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការ ដោយកំពង់ផែជំនួយបង្កើតឡើង ដោយសហរដ្ឋអាមេរិក នៅក្រៅឆ្នេរនៃទីក្រុងហ្គាហ្សា នេះបើយោងតាមប្រភពប៉ាឡេស្ទីនក្នុងស្រុក ។ ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសចំពោះ “ទង្វើបង្កហេតុ” នាពេលថ្មីៗនេះ របស់នាវាយោធាអាមេរិក ដោយថា ការអំពាវនាវរបស់ភាគីអាមេរិក អំពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បង្ហាញពីលក្ខណៈអនុត្តរភាពរបស់ខ្លួន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីនាវាពិឃាត USS...
វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន បានធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់កោះដាច់ស្រយាលចំនួនពីរ នៅភាគខាងត្បូង របស់ប្រទេសនេះ នៅជិតកោះតៃវ៉ាន់ ក្នុងការព្រមានជាក់ស្តែង ប្រឆាំងនឹងការកើនឡើង នៃការអះអាងរបស់ចិន នៅក្នុងដែនទឹកជុំវិញនោះ។ លោក Rahm Emanuel បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Yonaguni ដែលជាកោះភាគខាងលិចបំផុត របស់ប្រទេសជប៉ុន...
បរទេស ៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានព្យួរក មនុស្សយ៉ាងហោចណាស់៧នាក់ កាលពីថ្ងៃសៅរ៍ រួមទាំងស្ត្រីពីរនាក់ ខណៈដែលសមាជិក នៃជនជាតិ ភាគតិចជ្វីហ្វ របស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ នៃការប្រហារជីវិត ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានបង្កើនការប្រើប្រាស់ការ ដាក់ទណ្ឌកម្មបន្ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តូក្យូ ៖ ភាគីទាំងពីរ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចី ដល់ហ្វីលីពីន ដែលមានការប្រាក់ទាបចំនួន ៦៤,៣ពាន់លានយ៉េន សម្រាប់ការទិញនាវាល្បាត របស់ជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត ដែលភាគីទាំងពីរបានប្រកាស កាលពីថ្ងៃសុក្រក្នុងគោលបំណង ដើម្បីជួយខ្លួនទប់ទល់នឹងសកម្មភាពឈ្លានពាន របស់ចិននៅសមុទ្រចិនខាងត្បូង ។ នៅក្នុងពិធីមួយក្នុងទី ក្រុងម៉ានីល រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរ subcritical កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញការទប់ស្កាត់ប្រឆាំងនឹងប្រទេសដូចជាចិន និងរុស្ស៊ីជាដើម។ យោងតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបានឱ្យដឹងថា ការពិសោធន៍លើកទី៣ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានអនុវត្តនៅរដ្ឋ Nevada ដើម្បីប្រមូល “ទិន្នន័យសំខាន់ៗ” ទាក់ទងនឹងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេស។ ទោះបីជាចិន...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់សាកល្បងមីស៊ីល ផ្លោងយុទ្ធសាស្ត្រ ដែលបំពាក់ដោយប្រព័ន្ធរុករកស្វយ័តថ្មីមួយ ជាមួយនឹងការធ្វើសមយុទ្ធ ដែលគ្រប់គ្រងដោយមេដឹកនាំលោក គីម ជុងអ៊ុន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េ។ យោធាកូរ៉េខាងត្បូងបានរកឃើញកាលពីថ្ងៃសុក្រថាការបាញ់បង្ហោះរបស់អ្វី ដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី បានបាញ់ឆ្ពោះទៅសមុទ្រជប៉ុនពីតំបន់ក្បែរទីក្រុងកំពង់ផែវូសាន ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ដោយមីស៊ីលត្រូវបានប៉ាន់ប្រមាណថា បានហោះហើរប្រហែល ៣០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ ប្រភពពី KCNA បានឲ្យដឹងថា...