កំពង់ស្ពឺ៖ សមាជិកក្រុមប្រឹក្សារបស់គណបក្សភ្លេីងទៀននៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាអង្គបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ និងបក្ខពួកកាលពីយប់ថ្ងៃទី២៤ ឧសភា បានផឹកស្រាស្រវឹងបង្កអំពើហិង្សាលើអ្នកដទៃត្រូវនគរបាលឃាត់ខ្លួន។ លោក វរ:សេនីយ៍ឯក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន២នាក់ក្នុងនោះ រួមមាន ឈ្មោះ ឈូក ង៉ែត អាយុ៤៣ឆ្នាំ...
ពោធិ៍សាត់:ដោយអនុវត្តតាមបទបញ្ជារបស់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត និង លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្ត ក្នុងការពង្រឹងសណ្តាប់ធ្នាប់ សារធារណះ និង អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានធ្វើការឃាត់ខ្លួនក្មេងទំនើង ២...
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់ ១.ឈ្មោះ អាត អយ(ហេង) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់បណ្តោះអាសន្ននៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។...
បន្ទាយមានជ័យ ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្រ្កាប រាល់បទល្មើសក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ នឹង០០នាទីអធ្រាត...
កំពង់ស្ពឺ ៖ អនុប្រធាន ពន្ធនាគារ ខេត្តកំពង់ស្ពឺ លោកស្រី តោ សុខលី ត្រូវបានថ្នាក់លើ សម្រេចដកចេញពីតំណែង ក្រោយមានការ ស៊ើបអង្កេត ពីគណៈកម្មការ នៃនាយកដ្ឋានពន្ធនាគារ លើករណីនាំអ្នកទោស ចេញក្រៅដោយគ្មានការអនុញ្ញាត ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ នេះបើយោងតាមប្រភពពីមន្ត្រីអនុរក្ស ពន្ធនាគារ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា...
(បរទេស) យោងតាមការ ចុះផ្សាយមួយរបស់បណ្ដាញ ផ្សាយព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងលោក Lai Ching-te មេដឹកនាំថ្មីរបស់តៃវ៉ាន់ ដែលបានស្បថ ចូលកាន់ តំណែង ជាផ្លូវការកាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថា មួយចំនួនទាក់ទងនឹង “ឯករាជ្យភាពតៃវ៉ាន់”នោះ កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធា មានរយៈពេល២ថ្ងៃ...
បរទេស៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានអះអាងថា សមាជិកនៃប្លុកយោធាលោកខាងលិច គួរតែអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់ពួកគេដោយសេរី ដើម្បីបើកការវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Stoltenberg បាននិយាយកាលពីថ្ងៃសុក្រ...
ប្រទេសចិនមានសុភាសិតមួយពោលថា “ព្យួរក្បាលពពែតែលក់សាច់ឆ្កែ” អាចយកឃ្លានេះទៅពិពណ៌នាពីសុន្ទរកថានៅថ្ងៃទី២០ខែឧសភារបស់លោក William Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់គឺវាសមស្របណាស់ ។ លោកនិយាយអំពីអ្វីដែលហៅថា “ប្រជាធិបតេយ្យ” ដែលប៉ុនប៉ងពាក់អាវក្រៅបោកបញ្ឆោតឱ្យគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក៏ដូចជាយក “ប្រជាធិបតេយ្យ”ធ្វើជាលេសដើម្បីបំពេញតម្រូវការប្រឆាំងនឹងចិនរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។ ប៉ុន្តែមិនថាលោកWilliam Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”នោះទេ ហើយក៏មិនអាចកែប្រែការពិតជាក់ស្តែងដែលតំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិនបានឡើយ។ លោក...
បរទេស៖ នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហុងគ្រីកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួននៅក្នុងអង្គការណាតូ ដោយសារតែខ្លួនមិនមានចេតនាក្នុងការចូលរួមក្នុងសកម្មភាពដែលអាចមានការចូលរួមពីរដ្ឋជាសមាជិកនៅក្នុងជម្លោះអ៊ុយក្រែន និងនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងតាមវិទ្យុ Kossuth ក្នុងស្រុក លោក Orban បាននិយាយថា ប្រទេសរបស់លោកត្រូវបានកាត់ចេញពីតួនាទីរបស់អ្នកមិនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិករួចទៅហើយ ដោយសារតែជំហររបស់ខ្លួនលើអ៊ុយក្រែន...
បរទេស៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ខ្លួននៅក្នុងទីក្រុង រ៉ាហ្វា របស់ប៉ាឡេស្ទីន ដោយសារតុលាការ “មិនជឿជាក់” ថា ការបញ្ជាជម្លៀសរបស់យោធាអ៊ីស្រាអែលកំពុងធ្វើគ្រប់គ្រាន់ដើម្បីការពារជនស៊ីវិល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយអានដីកាបង្គាប់របស់តុលាការកាលពីថ្ងៃសុក្រ ប្រធាន ICJ លោក Nawaf Salam...