ព័ត៌មានអន្តរជាតិ

ហុងគ្រី ថា អង្គការណាតូ កំពុងរៀបចំធ្វើសង្គ្រាមជាមួយរុស្ស៊ី

Sputnik

បរទេស៖ នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហុងគ្រីកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួននៅក្នុងអង្គការណាតូ ដោយសារតែខ្លួនមិនមានចេតនាក្នុងការចូលរួមក្នុងសកម្មភាពដែលអាចមានការចូលរួមពីរដ្ឋជាសមាជិកនៅក្នុងជម្លោះអ៊ុយក្រែន និងនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងតាមវិទ្យុ Kossuth ក្នុងស្រុក លោក Orban បាននិយាយថា ប្រទេសរបស់លោកត្រូវបានកាត់ចេញពីតួនាទីរបស់អ្នកមិនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិករួចទៅហើយ ដោយសារតែជំហររបស់ខ្លួនលើអ៊ុយក្រែន ហើយឥឡូវនេះ ទីក្រុង Budapest កំពុងធ្វើការលើមធ្យោបាយផ្លូវច្បាប់ដើម្បីរក្សាសមាជិកភាពរបស់ខ្លួន ប៉ុន្តែ រក្សាសិទ្ធិក្នុងការមិនចូលរួមប្រតិបត្តិការណាតូដែលខ្លួនមិនយល់ស្រប។

លោក Orban បាននិយាយថា “ជំហររបស់ហុងគ្រីត្រូវតែត្រូវបានកំណត់ឡើងវិញ មេធាវី និងមន្ត្រីរបស់យើងកំពុងធ្វើការលើមធ្យោបាយដើម្បីអនុញ្ញាតឱ្យហុងគ្រីបន្តមានជាសមាជិកណាតូដោយមិនចូលរួមក្នុងសកម្មភាពណាតូនៅខាងក្រៅទឹកដីនៃប្លុកនេះ។ យើងត្រូវតែបង្កើតវិធីសាស្រ្តថ្មីមួយ ដែលជានិយមន័យថ្មីសម្រាប់ជំហររបស់យើងជាកម្លាំងគាំទ្រសន្តិភាពនៅក្នុងអង្គការណាតូ” ។

យោងតាមលោកនាយករដ្ឋមន្ត្រីហុងគ្រី គឺថា មាន “ភាពស្រដៀងគ្នាគួរឱ្យព្រួយបារម្ភ” រវាងការបោះពុម្ពផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីថ្លែងការណ៍ដែលត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយលោកខាងលិចទាក់ទងនឹងជម្លោះអ៊ុយក្រែន និងបរិយាកាសមុនសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top