ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នាវារបស់ចិនចំនួន ២គ្រឿង បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងតេស្តកំពង់ផែ ដែលចិនជួយកសាងតែប៉ុណ្ណោះ។ នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន ២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា...
ភ្នំពេញ៖ ហូរដូចបាក់ទំនប់! ក្រុមហ៊ុនយក្សនៅកម្ពុជា ឧបត្ថម្ភកើនឡើងឥតឈប់ឈរពីថវិកា ៥ម៉ឺន រហូតដល់ ៥០ ម៉ឺនដុល្លារ ហើយបន្តចែកទឹកពិសាកម្ពុជា ១៦ ម៉ឺនដប និងឆ័ត្រ ៥ ពាន់ដើម ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ក្រុមហ៊ុនមួយនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់គ្នា...
ប៉ារីស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន គាំទ្រការកោះប្រជុំសន្និសិទសន្តិភាពអន្តរជាតិ ស្តីពីវិបត្តិអ៊ុយក្រែននៅពេលសមស្របមួយ។ សន្និសីទគួរតែត្រូវបានទទួលស្គាល់ដោយទាំងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាពនៃផែនការសន្តិភាពទាំងអស់ លោក ស៊ី បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយអ្នកសារព័ត៌មានរួមគ្នាជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ។ ដោយកត់សម្គាល់ថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា នៅចុងបញ្ចប់នៃថ្ងៃនោះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតសេវាសន្តិសុខ អ៊ុយក្រែន (SBU) បានប្រកាសថា មន្ត្រីពីរនាក់ នៃរដ្ឋបាលសន្តិសុខរដ្ឋ ដែលត្រូវបានចោទប្រកាន់ថា ជាផ្នែកមួយនៃការឃុបឃិត ធ្វើឃាតមន្ត្រីរដ្ឋាភិបាលកំពូល និងយោធាត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារដែលជាអ្នកស្នងតំណែង របស់KGB ដែលសេសសល់ពីសម័យសូវៀត បានអះអាងនៅក្នុងការបង្ហោះនៅលើ Telegram ថា ជនសង្ស័យទាំងពីរនាក់កំពុងរៀបចំផែនការ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋាភិបាល សហរដ្ឋអាមេរិក អាចផ្អាកការផ្តល់មូលនិធិ ទាំងអស់ សម្រាប់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ប្រសិនបើដំណោះស្រាយទទួលស្គាល់ ប៉ាឡេស្ទីនថា មានលក្ខណៈគ្រប់គ្រាន់សម្រាប់សមាជិកភាព ពេញលេញត្រូវបានអនុម័ត។ ប្រភពដដែលបានសរសេរថា បច្ចុប្បន្នប៉ាឡេស្ទីនគឺ ជាសមាជិកមួយ នៃក្រុមអ្នកសង្កេតការណ៍ អចិន្ត្រៃយ៍នៅអង្គការ សហប្រជាជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ម៉ាស៊ីនថ្លឹងនាឡិកាស្ទង់ ចំនួន៣គ្រឿង ជូនអគ្គិសនី កំពត ត្បូងឃ្មុំ (ផែនការឆ្នាំ២០២១) និង អគ្គិសនីកំពង់ស្ពឺ (ផែនការឆ្នាំ២០២៣) ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ...
ភ្នំពេញ ៖ ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើគ្រឹះស្ថានសិក្សាទាំងអស់ អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតា។ យោងតាមលិខិតរបស់ ក្រសួងអប់រំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បញ្ជាក់ថា «សូម លោក...
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ តាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី៧-៩ ឧសភាhttps://dap-news.com/?p=412922 ខែមេសា កម្ពុជា មានគម្រោងវិនិយោគ ២២គម្រោង ជាមួយទុនជាង ៣០០លានដុល្លារ ត្រូវបាន CDC អនុម័តhttps://dap-news.com/?p=412957 សម្ដេចធិបតី ៖ ការដាក់ឲ្យអនុវត្ត ប្រព័ន្ធបញ្ជរតែមួយជាតិ ជាការរួមចំណែក មួយដ៏សំខាន់ និងជំរុញសកម្មភាព ពាណិជ្ជកម្មនៅកម្ពុជាhttps://dap-news.com/?p=412989...
បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងសុន្ទរកថាចូលកាន់តំណែងនៅថ្ងៃអង្គារនេះថា វាអាស្រ័យលើលោកខាងលិចក្នុងការសម្រេចចិត្តថាតើខ្លួនចង់ចូលរួមក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ឬបន្តការឈ្លានពានគ្មានទីបញ្ចប់ក្នុងការប៉ុនប៉ងរារាំងការអភិវឌ្ឍន៍របស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថារបស់លោកពូទីនបានធ្វើឡើងបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទីប្រាំជាមេដឹកនាំរុស្ស៊ី។ ពិធីនេះធ្វើឡើងនៅវិមានក្រឹមឡាំង Grand Palace ហើយមានការចូលរួមពីឥស្សរជនរាប់សិបនាក់ រួមទាំងមន្ត្រីជាន់ខ្ពស់មកពីសភា និងតុលាការធម្មនុញ្ញផងដែរ។ ថ្លែងមតិអំពីអនាគតរបស់រុស្ស៊ី និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃ...
ភ្នំពេញ៖ លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូត នាពេលកន្លងមក ។ ការបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ របស់លោកទូតខាងលេីនេះ ធ្វេីឡេីងនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...