ភ្នំពេញ ៖ លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នលើសុខភាព ចំពោះការប្រែលប្រួលអាកាសធាតុក្តៅខ្លាំងបំផុត ពុំធ្លាប់មាននៅកម្ពុជា ដែលការប្រែលប្រួលនេះ អាចនឹងធ្វើឲ្យមនុស្សដួលសន្លប់ ឬលេសឡាស់ ដោយខ្វះជាតិទឹក ក្នុងខ្លួនជាដើម ។ យោងតាមសាររបស់លោកស្រី នាថ្ងៃទី១ ឧសភា បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន បានក្រឿនរំលឹកថា...
ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះ និងចែកចាយរូបភាពព្រមទាំងវីដេអូ ករណីហិង្សាបណ្តាលឲ្យមានជនជាតិចិនស្លាប់ នៅសណ្ឌាគារមួយនៅខេត្តព្រះសីហនុ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងចុះទៅទីតាំងកើតហេតុ និងរកឃើញថា ពិតជាមានជនសង្ស័យ ចំនួន២ក្រុម វាយគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមពិតប្រាកដមែន តែករណីនេះ ពុំបណ្តាលឲ្យមានការ បាត់បង់ជីវិតមនុស្ស ដូចការចុះផ្សាយនោះទេ ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននរគរបាលខេត្តព្រះសីហនុ ចេញផ្សាយកាលពីថ្ងៃទី១ ឧសភា បានឲ្យដឹងថា...
ភ្នំពេញ ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតក្លាយជាប្រធាន សមាគមសិល្បករខ្មែរអាណត្តិថ្មី នាព្រឹកថ្ងៃទី២ ឧសភានេះ ដោយសំឡេងគាំទ្រ ទទួលបាន ៥២៧សំឡេង ស្មើនឹង៩៣ភាគរយ ខណៈលោក ផាត់ ដារារដ្ឋ ទទួលបានសំឡេង២៩សំឡេង និងលោក គួច ខេវិន បាន១១សំឡេង ។...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសបារាំង លើកិច្ចព្រមព្រៀង សន្តិសុខថ្មីមួយ ដើម្បីជួយសម្រួល ដល់សមយុទ្ធរួម និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើ កតិកាសញ្ញានេះ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក ក្នុងអំឡុងពេលកិច្ចប្រជុំជា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសថៃ លោក Sutin Klungsang កាលពីថ្ងៃពុធបានបង្ហាញ ពីទំនុកចិត្តលើសំណើដែលអនុញ្ញាត ឲ្យនាយករដ្ឋមន្ត្រីព្យួរតំណែង មន្ត្រីកំពូលៗណា ដែលត្រូវបានគេសង្ស័យថា បានរៀបចំរដ្ឋប្រហារយោធា ដោយលោកនិយាយថា វាអាចជាការរារាំងដ៏មានសក្តានុពល ប្រឆាំងនឹងអន្តរាគមន៍យោធា។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤...
យូអិន៖ មហាសន្និបាតអង្គការ សហប្រជាជាតិ នឹងបន្តសម័យប្រជុំពិសេស បន្ទាន់លើកទី១០ (ESS) របស់ខ្លួនឡើងវិញ នៅថ្ងៃទី១០ ខែឧសភា បន្ទាប់ពីការដេញ ថ្លៃសមាជិកភាព អង្គការសហប្រជាជាតិ របស់ប៉ាឡេស្ទីន ត្រូវបានរារាំង ដោយសហរដ្ឋអាមេរិកនៅ ឯក្រុមប្រឹក្សាសន្តិសុខ កាលពីខែមេសា។ លោកស្រី Monica Grayley អ្នកនាំពាក្យរបស់ឲ្យដឹងថា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ...
ការ៉ាកាស៖ កម្មករវ៉េណេស៊ុយអេឡា មកពីទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅរដ្ឋធានីការ៉ាកាសកាលពីថ្ងៃពុធ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ដោយថ្កោលទោសទណ្ឌកម្ម ដែលដាក់ដោយសហរដ្ឋអាមេរិក ។ ក្នុងចំណោមអ្នកដែលដើរដង្ហែរក្បួន ក្នុងទិវាឧសភា មាន Edgar Villanueva កម្មករមកពីរដ្ឋ Cojedes ដែលបានប្រាប់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា ថាលោកកំពុងបង្ហាញពីការបដិសេធ របស់គាត់ចំពោះទណ្ឌកម្មដែល “ធ្វើឱ្យប៉ះពាល់ដល់វណ្ណៈកម្មករ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ក៏ដូចជាណែនាំឲ្យក្រុមហ៊ុនដំឡើងរថយន្ត តូយ៉ូតារបស់ជប៉ុន សិក្សានិងពិនិត្យលទ្ធភាព ប្រើប្រាស់គ្រឿងបង្គំ សម្ភារៈ និងឧបករណ៍មួយចំនួនដែលជាផលិតផល និងវត្ថុធានដើមដែលមានស្រាប់នៅកម្ពុជា តួយ៉ាងកម្ពុជាមានឧស្សាហកម្មកៅស៊ូ និងសង្វាក់ផលិតកម្មគ្រឿងបង្គំដូចជា ពូកអង្គុយដែលមានគុណភាព និងផលិតផល ជាច្រើនទៀត ក្នុងចំណោមផលិតផលជាច្រើនមុខ សម្រាប់យកមកផលិត ចេញជារថយន្តមួយគ្រឿងៗ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនចាំបាច់ផលិត ឧទ្ធម្ភាគចក្រទាំងមូលនោះទេ ប៉ុន្តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃឧទ្ធម្ភាគចក្រ ដើម្បីបង្កើនផលិតភាពរបស់ខ្លួន។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃ២ ឧសភា សម្ដេចធិបតីគូសបញ្ជាក់ថា «កម្ពុជា អត់ចង់ចាំបាច់ត្រូវការផលិត ទាំងមូលនៅកម្ពុជាទេ តែយើងអាចផលិត...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ កាលពីសប្ដាហ៍មុន ចាប់ពីថ្ងៃទី២២-២៨ មេសា មន្ត្រីទទួលបន្ទុកសេវា អត្តសញ្ញាណកម្មទូទាំងប្រទេស បានផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សរុបចំនួន១១០៦៧សន្លឹក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ...