បរទេស៖ យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូបានបញ្ចប់ជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរំសាយអាវុធជាមួយទីក្រុងតូក្យូ នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រ។ គួរឲ្យដឹងដែរថាដំណើរការនៃការលុបចោលសន្ធិសញ្ញានេះត្រូវបានផ្តួចផ្តើមកាលពីប្រាំមួយខែមុនមកម្ល៉េះ ដោយសារតែអ្វីដែលរុស្ស៊ីហៅថាគោលនយោបាយ មិនរាក់ទាក់ របស់រដ្ឋាភិបាលជប៉ុន។ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ១៩៩៣ជប៉ុនគឺដើម្បីជួយរុស្ស៊ីរុះរើផ្នែកធំនៃឃ្លាំងអាវុធបរមាណូសូវៀត និងជួយដោះស្រាយបញ្ហាបរិស្ថានដែលជាកត្តាដែលអាជះឥទ្ធិពលដល់ប្រទេសរុស្សី។ នាយករដ្ឋមន្ត្រីរុស្សីលក Mikhail Mishustin បានប្រកាសពីផែនការដកខ្លួនចេញពីសន្ធិសញ្ញាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយចាប់ផ្តើមដំណើរការផ្តាច់ទំនាក់ទំនងរយៈពេលប្រាំមួយខែ។ យោងតាមទីក្រុងមូស្គូ វាមិនអាចទៅរួចទេក្នុងការបន្តអន្តរកម្មជាមួយរដ្ឋដែលមិនរួសរាយរាក់ទាក់លើបញ្ហាដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ី នៅក្នុងបរិបទនៃគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishidaនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
ឧបនាយករដ្ឋមន្ត្រី ស សុខា រំលឹកដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»https://dap-news.com/?p=417310 កម្ពុជា នឹងនាំយកសត្វខ្លាធំ៤ក្បាល ពីឥណ្ឌា ឆាប់ៗនេះhttps://dap-news.com/?p=417335 គ.ជ.ប អំពាវនាវរក្សាភាពស្ងប់ស្ងាត់ នៅថ្ងៃស-ថ្ងៃបោះឆ្នោត និងព្រមានចាត់វិធានការ សកម្មភាពណា រំលោភច្បាប់បោះឆ្នោតhttps://dap-news.com/?p=417376 WB អនុម័តឥណទាន៤០លានដុល្លារ សម្រាប់គម្រោងបង្កើន ជំនាញដល់ពលរដ្ឋកម្ពុជាhttps://dap-news.com/?p=417387 ក្មេងទំនើង៨នាក់ នៃក្រុមចាក់ស្លុយ...
ហ្គាហ្សា៖ ប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើមជ្ឈមណ្ឌលចែកចាយជំនួយមួយនៅកណ្តាលតំបន់ហ្គាហ្សា។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅកណ្តាលនៅភាគខាងកើតនៃទីក្រុង Deir al-Balah ដោយមីស៊ីលមួយគ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពវេជ្ជសាស្ត្របានឲ្យដឹងទៀតថា សាកសពរបស់អ្នកស្លាប់ រួមជាមួយនឹងអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ Al-Aqsa ក្នុងទីក្រុង។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សាបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីការផ្អាកសេវាសុខភាពនៅមន្ទីរពេទ្យ Al-Aqsa ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ...
ភ្នំពេញ៖លោក ហួត ស៊ីនាដ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាចូលរួមសរុបប្រមាណ ៦០០នាក់។ លោក ហួត ស៊ីនាដ បានគូសបញ្ជាក់ថា...
តេអេរ៉ង់៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយរបាយការណ៍ដំបូង ស្តីពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងបក្ខពួករបស់លោក។ បន្ទាប់ពីការធ្លាក់យន្តហោះនេះ គណៈកម្មាធិការស៊ើបអង្កេតជាន់ខ្ពស់ ដែលមានសមាសភាពអ្នកជំនាញ អ្នកឯកទេស និងអ្នកបច្ចេកទេសបានទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃច័ន្ទ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានដកស្រង់របាយការណ៍របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍ ឧទ្ធម្ភាគចក្របានបន្តដំណើរតាមការកំណត់ទុកជាមុនរបស់ខ្លួននៅតាមផ្លូវ ហើយមិនបានងាកចេញពីផ្លូវហោះហើរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយថា លោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត រួមជាមួយនឹងក្រុមការងារ របស់គាត់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នាពេលថ្មីៗនេះ ត្រូវបានគេនាំយកមកដាក់តម្កល់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីសក្ការបូជាដ៏ពិសិដ្ឋ Imam Reza ក្នុងស្រុកកំណើតរបស់គាត់ ដែលជាទីក្រុងមួយស្ថិត នៅភាគឦសាននៃប្រទេស ។ សេចក្តីរាយការណ៍នៅថ្ងៃនេះ បានឲ្យដឹងថា សាកសពរបស់លោក...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្ថិតនៅក្នុង សង្កាត់ដើមមៀននិងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមសហការ ក្នុងគម្រោងស្ថាបនាប្រព័ន្ធទឹកស្អាត។ តាមរយៈសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះអនុវត្តការងារជីកដាក់បំពង់មេនាំ ទឹកស្អាតទំហំ៨០០មម ចេញពី រោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលមានប្រវែង...
ភ្នំពេញ៖ ផលិតផល «Made in Cambodia» ស្តង់ដារគុណភាពពិភពលោករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវាយលុកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ជាហូរហែ ដែលថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ទើបតែចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនវៀតណាម BAO CHAU Import Export ដើម្បីសុំសិទ្ធនាំយកផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ភាគីវៀតណាមថា គម្រោងព្រែកជីកហ្វូណនតេជោ មិនអាចបង្កឲ្យមានផលប៉ះពាល់លើ ផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែន ទៅប្រទេសជិតខាងបានឡើយ ផ្ទុយទៅវិញគម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយមានការចូលរួមពីលោក...
បរទេស៖ កប៉ាល់កុងតឺន័រ Interasia Pursuit ដែលមានដោតទង់ជាតិសិង្ហបុរី និងកប៉ាល់មួយគ្រឿងទៀត បានបុកគ្នានៅទន្លេ Dong Nai ភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យកុងតឺន័រ ចំនួនប្រាំបួនធ្លាក់ចូលទន្លេ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាសិង្ហបុរីទម្ងន់ ២៣.០០០...