កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៤ នៅមណ្ឌលឧក្រិដ្ឋកម្ម ស្ថិតក្នុងបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ រថយន្តកន្ត្រកធុនធំ(ថ្មី) ចំនួន ១គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ(ផែនការឆ្នាំ២០២១)។ តាមរយៈ សេចក្តីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កិច្ចការកម្ពុជាបានធ្វើទាក់ទងនឹង ការអប់រំអំពីប្រល័យពូជសាសន៍ ក៏ជាជោគជ័យដ៏លេចធ្លោរមួយ នៅលើឆាគអន្តរជាតិផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី១៨ ឧសភា ។ ពាក់ព័ន្ធពីប្រល័យពូជសាសន៍នេះ សម្ដេចធិបតីបានប្តេជ្ញាថា កម្ពុជានឹងបន្កការពារខ្លួនប្រឆាំង ការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា...
ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៩ឧសភា មន្ត្រីទទួលបន្ទុកសេវា អត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវា ជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...
បរទេស៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយ នៅថ្ងៃចន្ទបន្ទាប់ពីក្រុមស្វែងរក រកឃើញបំណែកឧទ្ធម្ភាគចក្រថា ក្តីសង្ឃឹមកំពុងរលត់ទៅដែលប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស អាចរួចរស់ជីវិតពីការ ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំ និងអាកាសធាតុត្រជាក់ នេះបើតាមមន្ត្រីអ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃចន្ទបន្ទាប់ពីក្រុមរុករក បានរកឃើញបំណែកយន្តហោះនោះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមការលើកឡើង របស់មន្ត្រីរូបនេះបានប្រាប់រ៉យទ័រថា “ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី...
បរទេស ៖ រដ្ឋសភា ដែលជានីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃច័ន្ទនេះ បានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួន បន្ទាប់ពីបើកសម័យប្រជុំលើកទី៧។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរការពិនិត្យ និងធ្វើសេចក្តីសម្រេចចិត្ត សម្រាប់បុគ្គលិកជាន់ខ្ពស់ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ។ គណៈប្រតិភូនឹងជ្រើសរើសប្រធានរដ្ឋសភាជាមុនសិន ហើយបន្ទាប់មកជាប្រធានរដ្ឋ។ គណៈកម្មាធិការមជ្ឈិមបក្សកាលពីថ្ងៃសៅរ៍បានផ្តល់អនុសាសន៍រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងគៀវ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ការស៊ើបការណ៍សម្ងាត់ លើគោលដៅ នៅលើដីរុស្ស៊ី ខណៈដែលកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បាត់បង់ដីនៅលើសមរភូមិ ។ លើសពីនេះ សមាជិកសភាអ៊ុយក្រែនបាន ទៅជួបសមាជិកសភាក្នុងទីក្រុងវ៉ាស៊ីនតោន ដោយស្នើសុំភ្លើងខៀវ ឱ្យប្រើអាវុធដែលផ្តល់ ដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហារ លើប្រទេសរុស្ស៊ី។ ទោះបីជាយ៉ាងណាក្តីគណៈប្រតិភូរបស់ទីក្រុងគៀវ បានប្រាប់សភា...
បរទេស ៖ អភិបាលក្រុងរបស់រុស្ស៊ី លោក Vladimir Saldo បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន លើរថយន្តក្រុងដែលដឹកជនស៊ីវិលនៅក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤...
ភ្នំពេញ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យ ពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Spare Parts (SIEMENS) ចំនួន 02 មុខ (កញ្ចប់លេខ 5) (អាទិភាពទី1) ជូនអង្គភាពប្រព័ន្ធ SCADA និងទូរគមនាគមន៍បញ្ចូនអគ្គិសនី នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2024) (លើកទី 2) ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាង ពីការចូលរួម ក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ ។ នាឱកាសអញ្ជើញ ជាអធិបតីបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃ២០ ឧសភា សម្ដេចធិបតីលើកឡើងថា នៅពេលមានសង្គ្រាមកើតឡើងហើយ...