បរទេស៖ យោងតាមការចេញផ្សាយ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅពេលលោកទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិនមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងប្រឆាំងនឹងប្រទេសណាមួយឡើយ។ មេដឹកនាំរុស្ស៊ីបានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងពេលជួបជាមួយប្រធានាធិបតីចិនលោក Xi Jinpingហើយ ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីលោកបានស្បថចូលកាន់ តំណែងជាប្រធានាធិបតីលើកទីប្រាំកាលពីដើមខែនេះ។ ដំណើរទស្សនកិច្ចរបស់លោក Putin ធ្វើឡើងចំពេលដែលភាពតានតឹងរវាងណាតូនៅម្ខាង និងរុស្ស៊ី និងចិននៅម្ខាងទៀត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន ឱ្យបានដឹងថា នៅក្នុងថ្ងៃរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណាលោម អាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ...
ភ្នំពេញ ៖ សិស្ស ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មាន ជាភាគីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋាន របស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញ ពួកគេឱ្យមកចុះឈ្មោះចូលរៀន ជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាការតាំងពិព័រណ៌ នៅមជ្ឈមណ្ឌល Gallery Guruji ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។...
ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបុរីជ័រឧត្តម បន្ទប់ជួល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១៦ ឧសភា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងគណៈប្រតិភូ។...
ភ្នំពេញ៖ លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ការសម្រេចចិត្តវិនិយោគ របស់ក្រុមហ៊ុនក្រុមហ៊ុន Booyoung Khmer...
បរទេស ៖ ប្រទេសចិនគឺជាប្រទេសទីមួយដែលប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចបន្ទាប់ពីបានស្បថ ចូលកាន់តំណែងជាអាណត្តិទី ប្រាំរបស់លោក ដែលបង្ហាញពីអាទិភាព របស់រុស្ស៊ីក្នុងទំនាក់ទំនងអន្តរជាតិ ។ វាមិនច្បាស់ទេថាតើលោកពូទីន នឹងមកវៀតណាមឬក៏អត់ ប៉ុន្តែទំនាក់ទំនងកាន់តែរឹងមាំ រវាងរុស្ស៊ីនិង ចិន អាចធ្វើឱ្យទីក្រុងហាណូយ យកចិត្តទុកដាក់។ យោងតាមសារព័ត៌មាន BBC...
ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស.ស.ក.ច.) ដឹកនាំដោយ លោក សយ សុភាព ជាប្រធាន និងលោក លី ស៊ាវហ្គ័ង អនុប្រធាន និងថ្នាក់ដឹកនាំរបស់សមាគម ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមុនបញ្ចប់បេសកកម្មរបស់លោក...
បរទេស ៖ គណៈកម្មាធិការមជ្ឈិមបក្ស របស់វៀតណាម កំពុងផ្តល់អនុសាសន៍ សម្រាប់បេក្ខជនប្រធានាធិបតី និងប្រធានរដ្ឋសភា ដែលនឹងត្រូវបានបោះឆ្នោតដោយសភា ខណៈដែលអ្នកកាន់តំណែង មុនចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសដែលធ្វើឡើង ដោយការិយាល័យគណៈកម្មាធិការ មជ្ឈិមបក្សកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសចាកចេញពីអតីតប្រធានាធិបតី...