ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ការឯកភាពនេះធ្វើឡើង ក្នុងអំឡុងជំនួបសម្តែងការគួរសម...
ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចចិត្តដំឡើង ពន្ធបន្ថែមលើរថយន្តអគ្គិសនី ក្នុងចំណោមផលិតផល ជាច្រើន ដែលនាំចូល ពីប្រទេសចិន ។ វាមិនមែនជាព័ត៌មានថ្មីនោះទេ ដែលភាគីអាមេរិក តែងតែប្រើវិធានការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងនឹងវិស័យ និងក្រុមហ៊ុនជាក់លាក់របស់ចិន។ លើកនេះ សហរដ្ឋអាមេរិកកំពុងកាន់ដំបងនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព។ នាឱកាសនោះដែរ...
ភ្នំពេញ៖ គណៈប្រតិភូនៃកុ្រមមិត្តភាពបារាំង-កម្ពុជា របស់ព្រឹទ្ធសភាបារាំង ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពនេះ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តាមការអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយដំណើរទស្សនកិច្ចនេះ មានគោលដៅ ពង្រឹងកិច្ចសហប្រតិបត្តិកា រវាងស្ថាប័នព្រឹទ្ធសភា...
ប៉េកាំង៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍នេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។ យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា លោកពូទីនដែលនឹងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីអាណត្តិទីប្រាំរបស់លោកបានចាប់ផ្តើមកាលពីសប្តាហ៍មុននឹងជួបជាមួយលោក ស៊ី និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ហើយថែមទាំងធ្វើទស្សនកិច្ចនៅក្រុងហាប៊ីន ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន...
តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការដាក់ទណ្ឌកម្ម ៤ដងលើរថយន្តអគ្គិសនីរបស់ចិនដល់ ១០០ភាគរយក្នុងឆ្នាំ២០២៤ និងដំឡើងពន្ធយ៉ាងខ្លាំងលើទំនិញរបស់ចិននៅក្នុងវិស័យផ្សេងទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដូចជាឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងឧបករណ៍ពាក់កណ្តាលក្នុងគោលបំណងជួយកម្មករអាមេរិកក្នុងការប្រកួតប្រជែង។ លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកនៅឯសេតវិមានថា ការដំឡើងពន្ធដែលនឹងអនុវត្តលើការនាំចូលពីប្រទេសចិនមានតម្លៃប្រហែល ១៨ពាន់លានដុល្លារ គឺសំដៅការពារមហាអំណាចសេដ្ឋកិច្ចអាស៊ីពីការគំរាមកំហែងការងារផលិតកម្មរបស់សហរដ្ឋអាមេរិក និងកាត់បន្ថយឧស្សាហកម្មអាមេរិក។ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ក្នុងខែវិច្ឆិកា លោក បៃដិន បាននិងកំពុងស្វែងរកការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឲ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការ លើកកម្ពស់អភិបាលកិច្ចរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងគាំទ្រដោយអង្គការយូនីសេហ្វ នៅសណ្ឋាគារសុខាភ្នំពេញ៕
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានលើក ឡើងថា រដ្ឋសភាបើកទ្វារជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប លើការងារផ្សេងៗដែលអឺរ៉ុបមាននៅកម្ពុជា។ ក្រោយជំនួបរវាងសម្តេចឃួន សុដារី និងលោក ទ្រីសម៉ាន់ អ៉ីហ្គោរ៍ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ឧសភា លោក កែវ ពិសិដ្ឋ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះបានបង្ហាញយ៉ាងច្បាស់ពីការ តាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក...
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើអភិបាលរាជធានី ខេត្ត បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រីបុគ្គលិក សុខាភិបាលដែលបំពេញការងារ ក៏ដូចជា អ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ឧសភា លោករដ្ឋមន្ដ្រី ឈាង រ៉ា...