ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា (លើកទី១) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ របៀបវារៈសំខាន់ៗមួយចំនួន។ សូមបញ្ជាក់ថា របៀបវារៈត្រូវពិនិត្យ រួមមាន ៖ ទី១.ការចាត់តាំងក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មាន ក្នុងស្រុកចំនួន២០នាក់ មកពី១០ស្ថាប័ន ចុះស្វែងយល់ អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ (Dmytro SOTNICHENKO) នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែនប្រចាំកម្ពុជា បានស្នើឲ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពកម្ពុជា-អ៊ុយក្រែន ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និត និងស៊ីជម្រៅថែមទៀត ។ ការស្នើរបស់នាយការិយាល័យ អនុព័ន្ធយោធា អ៊ុយក្រែន ប្រចាំកម្ពុជា បានធ្វើឡើង...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុង Minsk (បេឡារុស) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានបញ្ជាឱ្យយោធារបស់ប្រទេសនេះ សាកល្បងប្រព័ន្ធអាវុធដែលមាន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងមូស្គូបានបញ្ជាឱ្យធ្វើសមយុទ្ធ ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ដោយលើកឡើងពីវោហាសាស្ត្រអរិភាព ដោយក្រុមមន្ត្រីលោកខាងលិច ដែលចាំបាច់ត្រូវតែបង្ហាញកម្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា...
ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី កាលពីថ្ងៃទី៨ខែឧសភាតាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការ ចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ប្រែជាភាសាបរទេសដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុង Budapest ។ លោក Pál Schmitt អតីតប្រធានាធិបតីហុងគ្រីនិងលោក...
ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នៅថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយមូលនិធិគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រង ទ្រព្យសម្បត្តិនៃប្រទេសហុងគ្រី រៀបចំសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងហុងគ្រីក្រោមប្រធានបទ “មិត្តភាពចិន-ហុងគ្រី បន្តចារទំព័រថ្មី” នៅទីក្រុង Budapest និងចាប់ដំណើរការនូវគម្រោងជាច្រើន...
រុស្សី៖ លោក Denis Manturov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្តីទីរបស់ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា រោងចក្រមានមូលដ្ឋាននៅទីក្រុង St. Petersburg ដែលពីមុនជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន ផលិតរថយន្តលំដាប់ខ្ពស់របស់រុស្ស៊ី Aurus ព្រោះយីហោនេះត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ផលិត limos សម្រាប់ប្រធានាធិបតីរុស្ស៊ី។ លោក Manturov...
បរទេស៖ តម្លៃកាហ្វេ robusta សកលបានកើនឡើងដល់ កម្រិតខ្ពស់ថ្មីកាលពីខែមុន ដោយសារប្រទេសវៀតណាម ដែលជាប្រទេសផលិតគ្រាប់កាហ្វេធំជាងគេ បានតស៊ូជាមួយគ្រោះរាំងស្ងួត និងការផ្លាស់ប្តូររបស់កសិករ មកដាំធូរេន ជំនួសវិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង រហូតមកដល់ពេលនេះ ជាមួយនឹងកាហ្វេ robusta...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៧៨៩នាក់ ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន ៥៤ នាក់ និងរបួស ៩៦នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៧៨៩នាក់ និងរបួសដល់...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើការចរចាបទឈប់បាញ់ ដែលកំពុងបន្តនៅទីក្រុងគែរ បរាជ័យ អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារ យោធារបស់ខ្លួនទៅលើទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា។ លោកបានឲ្យដឹងថា អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេចសម្រាប់ ការសម្រុះសម្រួលដើម្បី នាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើគ្មានការរីកចំរើនទេនោះ យើងនឹងធ្វើឱ្យប្រតិបត្តិការកាន់តែ ស៊ីជម្រៅនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។...