បរទេស៖ មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានពន្យាពេល នៃការចែកចាយគ្រាប់បែក រាប់ពាន់គ្រាប់ទៅឱ្យអ៊ីស្រាអែល ចាប់តាំងពីខែមករា។ សេតវិមាន មិនបានពន្យល់ថា តើខ្លួនមានចេតនាដក អាវុធឬអត់នោះទេ ដោយគេរាយការណ៍ គឺធ្វើឱ្យរដ្ឋាភិបាល អ៊ីស្រាអែលងឿងឆ្ងល់ ដោយការពន្យារពេលនេះ ។ យោងតាមសារព័ត៌មាន...
យូអិន៖ ខណៈដែលភាពតានតឹងនៅតែបន្ត កើនឡើងនៅក្នុងតំបន់ហ្គាហ្សា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀតឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្ហាញ “ភាពក្លាហានផ្នែកនយោបាយ” និងធ្វើការឆ្ពោះទៅរកការធានាបទឈប់បាញ់។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោក Guterres បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វា ដែលជាប់ព្រំដែនប្រទេសអេហ្ស៊ីប ហើយបច្ចុប្បន្នកំពុងពោរពេញ ដោយជនភៀសខ្លួនប៉ាឡេស្ទីន។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សំណើស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តដោយក្រុមហាម៉ាស់ គឺ “ឆ្ងាយណាស់” ពីការទាមទាររបស់អ៊ីស្រាអែល។ ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួល គណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈប្រតិភូអ៊ីស្រាអែល...
គែរ៖ ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈប្រតិភូអ៊ីស្រាអែល ដែលបានមកដល់ទីក្រុងគែរ កាលពីរសៀលថ្ងៃអង្គារ រួមមានសមាជិកនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad និងទីភ្នាក់ងារសន្តិសុខ Shin Bet។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួត កីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចេញផ្សាយ សេចក្តីថ្លែងការណ៍រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួនជិត ២០ច្បាប់ ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍ ចំណីអាហារផ្នែកកសិកម្ម ធុរកិច្ចនិងផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនជាដើម។ល។ថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សាជាមួយលោក Macron ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។ លោក...
ក្នុងអំឡុងពេលដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស៊ែប៊ី កាលពីថ្ងៃទី៧ ខែឧសភាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី បានរួមគ្នារៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនក្រោមប្រធានបទ “ចិននិងស៊ែប៊ីរាប់អានគ្នាដូចអ្នកជិតខាង ទោះស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ”នៅក្រុង Belgrade ។ លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឱ្យសកម្មភាពនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។ លោក...
ថ្ងៃទី ៦ ខែឧសភាព តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ភាគីទាំងពីរចិននិងបារាំងបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់ចិន និងបារាំងស្តីពីស្ថានការណ៍មជ្ឈបូព៌ា» ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទ និងបញ្ចេញសំឡេងរួមអំពីបញ្ហាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងវិបត្តិសមុទ្រក្រហមជាដើម ។ សេចក្តីថ្លែងការណ៍នេះបាន ចេញផ្សាយនៅពេលវេលាជាគន្លឹះ និងមានខ្លឹមសារដ៏សំបូរបែប ដែលបានបង្ហាញឱ្យឃើញនូវ...
វ៉ាស៊ីនតោន៖ អាមេរិក បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេជឿថា បានធ្វើការសាកល្បងម៉ាស៊ីនរ៉ុក្កែតរាវមួយ នៅចុងខែមេសា ដោយផ្អែកលើរូបភាពផ្កាយរណប និងប្រភពចំណេះដឹង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹងថា ការធ្វើតេស្តដែលមិនមានការប្រកាស ត្រូវបានធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសា នៅឯកន្លែងសាកល្បងម៉ាស៊ីនបញ្ឈរ Yunsong នៅក្នុងស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ។ ទីភ្នាក់ងារអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា...
ភ្នំពេញ ៖ លោកស្រី ហេឡេណា មក្លូដ (Helena McLeod) អគ្គនាយិការង នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) បានកោតសរសើរ ចំពោះសមិទ្ធផលរួម ដែលក្រសួងសម្រេច បានក្នុងភាពជាដៃ គូជាមួយនិង GGGI ។ ការសម្រេចបាននូវសមិទ្ធផលរួមគ្នានេះ...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់អ្នកម៉ៅការ ដែលប្រចាំការ នៅការដ្ឋានផ្ទាល់នៅ ខេត្តតាកែវ និងកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់អនុវត្ត ការងារសាងសង់ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង។ ការណែនាំនេះធ្ចើឡើង ក្នុងឱកាសលោករដ្ឋមន្ត្រី ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន៦ខ្សែ និងស្ថានភាពផ្លូវ...