ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសពីការរំលាយសភា កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីគណបក្សរបស់លោកបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ២០២៤ នេះបើយោងតាមការផ្សាយផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក BFMTV។ លោក ម៉ាក្រុង បានឲ្យដឹងនៅក្នុងសុន្ទរកថាខ្លីមួយថា “ខ្ញុំបានសម្រេចចិត្តផ្តល់ឱ្យអ្នកនូវជម្រើសនៃអនាគតសភារបស់អ្នក តាមរយៈការបោះឆ្នោត ដូច្នេះខ្ញុំកំពុងរំលាយសភានៅល្ងាចនេះ” ។ លោកបានបន្ថែមថា “នេះជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែវាសំខាន់ជាងរាល់ទង្វើនៃការទុកចិត្ត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណបក្ស...
ឡូសអេនជឺលេស៖ រលកកំដៅដ៏រ៉ាំរ៉ៃបានបន្តកើនឡើង នៅភាគនិរតីនៃសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ដោយនាំមកនូវសីតុណ្ហភាពបំបែកកំណត់ត្រា និងធ្វើឱ្យមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការប្រឹក្សាអំពីកំដៅ។ កំដៅខ្លាំង គឺជារលកកំដៅ ដ៏សំខាន់ទីមួយនៃឆ្នាំនេះ ហើយបានអូសបន្លាយពេញតំបន់នេះអស់រយៈពេលជាច្រើនថ្ងៃ ដោយតំបន់ខ្លះជួបប្រទះថ្ងៃ ក្តៅបំផុតរបស់ពួកគេ ដែលមិនធ្លាប់មានក្នុងឆ្នាំនេះ។ ខណៈពេលដែលការធូរស្រាលខ្លះ ត្រូវបានរំពឹងទុក សម្រាប់រដ្ឋភាគខាងលិចអាមេរិក នៅថ្ងៃសៅរ៍ សីតុណ្ហភាពក្តៅខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ទីទៅភាគខាងកើតនៅសប្តាហ៍ក្រោយ ដែលនាំមកនូវការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះដល់រដ្ឋភាគកណ្តាលភាគខាងត្បូង។...
បរទេស៖ ក្រសួងមហាផ្ទៃ របស់ប្រទេសអ៊ីរ៉ង់ បានបញ្ចេញបញ្ជីបេក្ខជន ចុងក្រោយចំនួន៦រូប ដែលនឹង ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងខែនេះ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ ឧទ្ធម្ភាគចក្រកាលពីខែឧសភា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១០-១៦ ខែមិថុនាបន្ទាប់ពីការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងជួបជាមួយ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋ រស់នៅបណ្តាខេត្តជាប់មាត់សមុទ្រ ក៏ដូចជាអ្នកទេសចរណ៍ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះចាប់ពីថ្ងៃទី១០-១១ មិថុនា ភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃ ដោយលាយឡំដោយបាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន ។ យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១០ មិថុនានេះ បានឲ្យដឹងថា យោងតាមស្ថានភាពវិវត្តនៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ១៥ពាន់កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ មិថុនា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់...
ប្រ៊ុចសែល៖ ដោយសារតែលទ្ធផល ខកចិត្តរបស់គណបក្ស VLD បើកចំហរបស់លោកនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានប្រកាសនៅល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះថា លោកនឹងលាលែងពីតំណែង ចាប់ពីថ្ងៃទី១០ ខែមិថុនា។ លោកបានលើកឡើងថា “សម្រាប់ពួកយើង វាជាល្ងាចដ៏លំបាក ជាពិសេសយើងបានចាញ់ ។ ចាប់ពីថ្ងៃស្អែក ខ្ញុំនឹងធ្វើជា នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា នេះ សម្ដេចធិបតីមានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ...
បាកដាដ៖ តុលាការអ៊ីរ៉ាក់ បានសម្រេចកាត់ទោសប្រហារ ជីវិតអ្នកជួញដូរគ្រឿងញៀន ៧ នាក់រួមទាំងជនបរទេសម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេចក្ដីថ្លែងការណ៍របស់ការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប្រឹក្សាតុលាការកំពូល ដោយមិនបានបញ្ជាក់អំពីសញ្ជាតិ របស់ជនបរទេសរូបនេះ បានឲ្យដឹងថា “តុលាការឧក្រិដ្ឋកម្មកណ្តាល បានចេញសាលក្រមកាត់ទោស អ្នកជួញដូរគ្រឿងញៀន ចំនួន ៧នាក់ រួមទាំងជនបរទេសម្នាក់ ដែលត្រូវបានផ្តន្ទាទោស ពីបទជួញដូរសារធាតុញៀនដូចគ្នា។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា...
ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មក(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការ រកឃើញ របស់សង់ត្រាល់ថា គ្មានភាព ជាតំណាង មិនឆ្លុះបញ្ចាំង ពីស្ថានភាព ពិត នៃវិស័យកាត់ដេរនៅកម្ពុជា និង គ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និង ប្រតិកម្មបែបនេះ...