ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ បន្ដយកចិត្តទុកដាក់បំពេញការងារ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។ នាឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងឈប់ផ្តល់ប្រាក់រាប់សិបពាន់លានដុល្លារ ដល់មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដោយសន្យាថា នឹងធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនត្រូវ «ដោះស្រាយ» ប្រសិនបើលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
តូក្យូ៖ ក្រុមប្រទេសទាំង៧ កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងប្រឆាំង នឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថាបានទទួល បច្ចេកវិទ្យាយោធាពីទីក្រុងម៉ូស្គូ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាមីស៊ីល។ ការពង្រឹងសមត្ថភាពកាំជ្រួចរបស់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រពីរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកជំនាញកិច្ចការបរទេស ដែលកំពុងជំរុញឱ្យប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់នៃ G7 ដើរតួនាំមុខគេក្នុងការដោះស្រាយ ការគំរាមកំហែងក្នុងតំបន់។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្នុងគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែង ពហុជាតិសាសន៍លើសពី...
BUERGENSTOCK៖ មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុង កិច្ចប្រជុំកំពូលនៅប្រទេសស្វីស បានបរិហារការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេបានបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋ មិនចូលបក្សសម្ព័ន្ធធំៗឱ្យចូលរួមក្នុង សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយចេញមុខ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាគ្នា នៅវគ្គបន្តនោះទេ ។ គួរបញ្ជាក់ថា ប្រទេសជាង ៩០ បានចូលរួមកិច្ចពិភាក្សារយៈពេល២ថ្ងៃនៅឯរមណីយដ្ឋាន Alpine របស់ប្រទេសស្វីស តាមការបញ្ជារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
សិង្ហបុរី៖ លោកស្រី Sim An រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងកាលពីថ្ងៃអាទិត្យនៅឯ កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស យ៉ាងដូច្នេះថា ប្រទេសរុស្ស៊ី គួរតែបញ្ឈប់អរិភាព និងចរចាជាមួយអ៊ុយក្រែនដោយភាពស្មោះត្រង់ ។ លោកស្រី Sim ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាបេសកជនពិសេសរបស់ នាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសរុស្ស៊ី ធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែង ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅសិង្ហបុរី រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ មិថុនា តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា...
ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងកំពុងបង្កើត App មួយ ដើម្បីឲ្យប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធការងារនៅតាមច្រកចេញចូលតែមួយ ឬសំណូមពរ និងបញ្ហាអ្វីមួយ ដើម្បីឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិបានដឹង និងយកទៅដោះស្រាយ ហើយរដ្ឋបាលថ្នាក់ជាតិ ក៏ត្រូវតាមដាន ពីការដោះស្រាយនោះ។...
ប៊ែកឡាំង៖ កាលពីថ្ងៃអាទិត្យ ប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ ប្រដាប់ដោយពូថៅ និងគ្រាប់បែកមួយគ្រាប់ នៅទីក្រុង Hamburg ភាគខាងជើង ប្រទេសអាល្លឺម៉ង់ ។ បុរសដែលមានពូថៅនៅក្នុងដៃរបស់គាត់បានគ្រវី វាចុះឡើងដាក់មន្រ្តីប៉ូលិសក្នុន័យជា “លក្ខណៈគំរាមកំហែង” នៅក្នុងសង្កាត់ St Pauli នៃទីក្រុងខាងលើនេះ។ នេះបើយោងតាមអ្នកនាំពាក្យ ប៉ូលិសបានបញ្ជាក់ដូច្នេះ ។ ប៉ូលិសបានធ្វើការបាញ់ប្រហារ និងវាយបុរសនោះត្រូវចំជើង...
យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានរិះគន់ផែនការដែលបានប្រកាសដោយយោធាកាលពីថ្ងៃអាទិត្យ នឹងផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នា នៅតាមដងផ្លូវធំមួយចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។ គួរបញ្ជាក់ថា យោធាបានប្រកាសផ្អាក ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង០០នាទីដល់ម៉ោង ១៦និង០០នាទីម៉ោងសកល នៅក្នុងតំបន់ចាប់ពីផ្លូវឆ្លងកាត់ Kerem Shalom ទៅកាន់ផ្លូវ Salah al-Din...