ភ្នំពេញ៖លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៨ មិថុនានេះ បានឲ្យដឹងទៀតថា លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨...
បរទេស៖ ស្ថាប័នជំនាញផ្តល់គំនិតរបស់ស៊ុយអែត បាននិយាយនៅថ្ងៃចន្ទថា ពិភពលោកស្ថិតនៅក្នុង “រយៈពេលដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ” ខណៈដែលមហាអំណាចពិភពលោក បានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរបានដើរតួនាទីកាន់តែ “លេចធ្លោ” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាក្រុមតាមដានសន្តិសុខ...
ភ្នំពេញ ៖គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗ ចំនួន ៥ ៨១៩ករណី ក្នុងនោះ បណ្តឹងក្នុង សមត្ថកិច្ចមានចំនួន ២ ៩៤០ ករណី បណ្ដឹងក្រៅ សមត្ថកិច្ចមានចំនួន ១ ១៥០ករណី និងព័ត៌មានផ្សេងៗ ១...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង សម្រាប់មិត្តភាព និងការគាំទ្រ ហើយបានសន្យាថា នឹងជួយទីក្រុងព្យុងយ៉ាង ក្នុងការតស៊ូដើម្បីឯករាជ្យ និងអត្តសញ្ញាណរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
បរទេស៖ ក្រុមអ្នកច្បាប់ របស់អតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសពីចំណុចសំខាន់ៗចំនួន ៤ ក្នុងការការពារខ្លួនប្រឆាំង នឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ សំណុំរឿងប្រឆាំងនឹងលោកថាក់ស៊ីន ត្រូវបានអគ្គព្រះរាជអាជ្ញា (AG) នាំយកមកតាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៥ ដែលត្រូវបានគេមើលឃើញថា ជាការរិះគន់របបរាជានិយម។ អតីតនាយករដ្ឋមន្ត្រីត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ១៨ ខែមិថុនា។...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានអនុម័ត លើការនាំចូលសត្វរស់ រួមមាន គោ ចៀម និងពពែ ពីប្រទេសថៃ ជាមួយនឹងវិញ្ញាបនបត្រអនាម័យ សម្រាប់បសុសត្វដូចដែលបានពិភាក្សា និងឯកភាពគ្នារវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ បានលើកឡើងពីភាពចាំបាច់នៃវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប និងធានាការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅក្នុងរង្វង់នៃតំបន់ជម្លោះ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលចាំផ្ទះលោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតលោក Sheikh Abdullah bin Zayed Al Nahyan បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា...
បរទេស ៖ កិច្ចប្រជុំកំពូលនៃក្រុមប្រាំពីរ (G7) បានបញ្ចប់ កាលពីថ្ងៃសៅរ៍ ដោយប្រទេសសមាជិកនីមួយៗ មានការពិចារណា អំពីយុទ្ធសាស្ត្ររៀងៗខ្លួនដែលធ្វើឱ្យជំហាន បន្ទាប់មានភាពមិនច្បាស់លាស់។ ក្នុងអំឡុងពេលនៃដំណើរការព្រាង សេចក្តីថ្លែងការណ៍រួម ដែលបានចេញកាលពីរសៀលថ្ងៃសុក្រ បានបង្កឱ្យមានការជជែកវែកញែក និងការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងចំណោមសមាជិក G7 ។ យោងតាមសេចក្តីថ្លែងការណ៍ ក្រុមនេះបានឈាន ដល់កិច្ចព្រមព្រៀងមួយ ដើម្បីប្រើប្រាស់ការប្រាក់...
បរទេស៖ លោក Ferdinand Dudenhoeffer នាយកមជ្ឈមណ្ឌលស្រាវជ្រាវរថយន្ត បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុប នឹងលេចចេញជាអ្នកចាញ់ ប្រសិនបើសហភាពអឺរ៉ុប ដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិន នៅក្នុងសហភាពអឺរ៉ុប។ លោកបានឲ្យដឹងថា ការការពារនិយម គឺជាវិធីសាស្រ្តខុសក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន ហើយនឹងធ្វើឱ្យខូចដល់ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប នេះបើតាមអ្នកជំនាញអាល្លឺម៉ង់នៅក្នុងវិស័យនេះ។ លោក Ferdinand Dudenhoeffer នាយកមជ្ឈមណ្ឌលស្រាវជ្រាវរថយន្ត...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោស ចំពោះការអះអាងរបស់ក្រុមទាំងប្រាំពីរ (G7) ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសលោកថា ជាការប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ G7 ដែលចេញកាលពីថ្ងៃសុក្រ លោក Kanaani បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺ “សន្តិភាពទាំងស្រុង” ។ លោកបានលើកឡើងថា អ៊ីរ៉ង់នឹងអនុវត្តគម្រោង...