កាលពីថ្ងៃទី១៩ ខែមិថុនា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Peng Jianming នាយកគ្រប់គ្រងនៃការិយាល័យនាយកគ្រប់គ្រង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសលើកនេះ គឺក្នុងគោលបំណងប្រមូលផ្តុំពុទ្ធិ...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងថា ការរួមចំណែកពីវិស័យឯកជន ដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌ នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅ កាន់ពិភពលោកដែលគ្មានមីន។ ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរក ពិភពលោកមួយដែលគ្មានមីន”...
កំពង់ស្ពឺ៖ អាជ្ញាធរស្រុកថ្ពងបានឲ្យដឹង នៅថ្ងៃ២០ មិថុនានេះថា ដំណាំស្រូវប្រជាកសិករដ្ឋប្រមាណជាង ១០ហិតា ក្នុងភូមិសាស្ត្រស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានហ្វូងដង្កូវ ស៊ីបំផ្លាញក្នុងរដូវវស្សានេះ ខណៈក្នុងរយៈពេលប៉ុន្មានមកនេះ មានហ្វូងដង្កូវស៊ីដំណាំស្រូវរបស់កសិករនៅខេត្តមួយចំនួន លោក ចែម ភឺនរីមវុទ្ឋី អភិបាលស្រុកថ្ពងបានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានថា សត្វដង្កូវនេះ បានបំផ្លាញស្រូវនៅឃុំចំនួន២ ក្នុងស្រុកថ្ពង ដោយនៅឃុំរុងរឿង ចំនួន៥ភូមិ ត្រូវហ្វូងដង្កូវស៊ីបំផ្លាញ៥ហិតា និងឃុំប្រាំបីមុមអស់៥ហិកតា។...
ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗនៅសមុទ្រចិនខាងត្បូង ។ យោងតាមការរាយការណ៍នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតពីរគ្រឿងឱ្យបំពានចូលក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូននិងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ។ ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីនបានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនានូវនាវារបស់ភាគីចិនដែលកំពុងធ្វើនាវាចរណ៍ដោយប្រក្រតី ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទដែលចិនបានអនុវត្ត《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》 ។ភាគីហ្វីលីពីនបានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ...
មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦ ដែលផ្តួចផ្តើមរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ បានប្រារព្ធធ្វើនៅថ្ងៃទី ១៤ខែមិថុនា ដែលមានរយៈពេល១០ថ្ងៃ។ មហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំនេះធ្វើក្រោមប្រធានបទ “ទីក្រុងនៃភាពយន្ត” ដែលមានវណ្ណកម្មភាពយន្តចំនួនជាង ៣៧00រឿងនៃប្រទេសនិងតំបន់ចំនួន ១០៥ បានចុះឈ្មោះចូលរួមការប្រកួតប្រជែងនេះ។ បន្ទាប់ពីការជ្រើសរើស មានវណ្ណកម្មភាពយន្តចំនួន៥០រឿងនៃប្រទេសនិងតំបន់ចំនួន២៩ចូលរួមប្រកួតយកជ័យលាភី ក្នុងនោះ មានភាពយន្តចំនួន ៣៨ រឿងបានចាក់បញ្ចាំងជាលើកដំបូងលើពិភពលោក ។...
ប្រទេសចិននិងអូស្ត្រាលី សុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលគ្មានគំនុំប្រវត្តិសាស្ត្រ និងការប៉ះទង្គិចខាងផលប្រយោជន៍ ជាមូលដ្ឋាន ផ្ទុយទៅវិញ ប្រទេសទាំងពីរ មានគំនិតឯកភាពរួមយ៉ាងទូលំទូលាយ គួរធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គផ្ទួនៗ ប្រទេសចិននិងអូស្ត្រាលី បានដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នៃការកែលម្អនិងអភិវឌ្ឍទំនាក់ទំនង ដែលមិនត្រឹមតែសមស្របនឹង ផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអនុញ្ញាតឲ្យលោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអះអាងថា ដោយសម្លឹងឃើញពីសក្ដានុពល នៃការគាំទ្ររបស់អគ្គិសនី បានទាក់ទាញក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនយក្សរបស់ជប៉ុន បោះជំហានទី២ ក្នុងការបង្កើតរោងចក្រទី២ របស់ខ្លួន លើផ្ទៃដី៥០ហិកតា ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមរយៈវីដេអូអត្ថាធិប្បាយជាង៧នាទី លោក កែវ...
ភ្នំពេញ ៖ សហជីពតំណាងកម្មករនិយោជិត ៥ម៉ឺននាក់ ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំ នៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់ » និងនៅមុខក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបិទ ការិយាល័យរបស់សង់ត្រាល់ បើអង្គការនេះមិនកែប្រែខ្លឹមសារ ក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ។ ការព្រមាននេះធ្វើឡើង ពេលសហពន្ធ័សហជីពមូលដ្ឋាន...
បរទេស៖ ប៉ូឡូញគួរតែដកខ្លួនចេញពី បម្រាមលើមីនប្រឆាំងមនុស្ស ហើយដាក់ពង្រាយគ្រាប់មីន នៅតាមព្រំដែនជាមួយតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់ អតីតរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ គឺលោក Mariusz Blaszczak ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Blaszczak បច្ចុប្បន្នជាសមាជិកសភាជាមួយគណបក្សច្បាប់...