សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍https://dap-news.com/?p=424481 ទូររថភ្លើង៥គ្រឿងទៀត ទិញពីជប៉ុនបានធ្វើតេស្ត បើកសាកល្បងពីភ្នំពេញ-ព្រះសីហនុ ដោយជោគជ័យhttps://dap-news.com/?p=424531 លោកស្រី អ៊ឹម រចនា ៖ មន្រ្តីកសិកម្ម កំពុងចុះអន្តរាគមន៍ ផ្តល់បច្ចេកទេសកំចាត់ដង្កូវ ក្រោយបំផ្លាញស្រូវ និង ដំឡូងពលរដ្ឋអស់១០ខេត្ត https://dap-news.com/?p=424552 កម្ពុជា រកឃើញទុរេននាំចូល មានជ្រលក់សារធាតុម៉្យាងhttps://dap-news.com/?p=424559...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត ចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាម លោកឧបនាយករដ្ឋមន្រ្តី ស សុខា សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី...
នៅពេលដែលសង្រ្គាម ឬជម្លោះផ្ទុះឡើងនៅលើពិភពលោក អង្គការអន្តរជាតិជាច្រើនតែងតែបញ្ជូនអ្នកជំនាញទៅកាន់កន្លែងគ្រោះថ្នាក់ទាំងនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារសង្រ្គាម។ ក្នុងចំណោមនោះ មានអង្គការមួយជាតំណាងគឺគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ នៅពេលទទួលកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក ស្រីMirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានថ្លែងថា យើងអាចឃើញថា ស្ថានការណ៍សន្តិសុខស្បៀងអាហារនៅតំបន់ជាច្រើនលើពិភពលោកកាន់តែអាក្រក់ទៅៗជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយសារតែស្ថានការណ៍អ៊ុយក្រែន ។ ហើយបើតាមការមើលឃើញពីស្ថានការណ៍នៅតំបន់ហ្គាហ្សា យើងអាចមើលឃើញថា ជម្លោះទំនងជាបន្តកើនឡើងនៅកន្លែងជាច្រើនទៀតជុំវិញពិភពលោក។ រឿងសំខាន់និងចាំបាច់គឺអ្នកដឹកនាំនយោបាយត្រូវខិតខំធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវចេញ ហើយផ្លូវចេញនោះគឺតាមរយៈការចរចានយោបាយ។...
អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា ពេលថ្មីៗនេះ ភាគីជប៉ុនបានបញ្ចេញមតិដ៏ខុសឆ្គងដែលមួលបង្កាច់ម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូងហើយចោទប្រកាន់មិនសមហេតុផលមកលើប្រទេសចិនដោយមិនអើពើពីការពិត ស្ថានទូតចិនប្រចាំជប៉ុនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ និងធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តុលាការមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបូករួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ផងដែរ។ ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ការកាត់ក្តីនេះ ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិតនិងសកម្មភាពណាមួយដែលផ្អែកលើការកាត់ក្តីនេះផងដែរ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិននិងហ្វីលីពីននោះទេ។ កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុនជាមួយអាមេរិកនិងហ្វីលីពីន មិនគួរបំផ្លាញដល់អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ភាគីចិនទេ ហើយក៏មិនអាចប្រើវាមកគាំទ្រការផ្តួចផ្តើមគំនិតខុសច្បាប់របស់ភាគីហ្វីលីពីន។ភាគីចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ឲ្យភាគីជប៉ុនបញ្ឈប់ការញុះញង់ និងបង្កហេតុ កុំឱ្យក្លាយជាអ្នកបង្កហេតុនិងអ្នកបង្ហការរំខាននៅសមុទ្រចិនខាងត្បូង៕
ភ្នំពេញ៖ នៅមួយខែមុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ និងនៅក្នុងក្របខណ្ឌ នៃរដូវកាលរប្បធម៍ “រាំតាមខ្ញុំ” ដែលអបអរសាទរសិល្បៈនៃការរាំរបាំ និងចលនាកាយវិការ ការតាំងពិព័រណ៍ Breakdance នឹងផ្តល់កិត្តិយសបង្ហាញពីប្រភេទវិញ្ញាសាកីឡា breaking។ ពិព័រណ៍នេះនឹងត្រូវដាក់បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅ កម្ពុជា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែកញ្ញា...
ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពីយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ ថ្លែងទៅកាន់អង្គពិធីដែលមាន អ្នកចូលរួមសរុបមានចំនួន៨០រូប លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះការបោះពុម្ពសៀវភៅថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ និងបានគូសរំលេចថាសៀវភៅនេះនឹងជួយអ្នកអានកម្ពុជាយល់យ៉ាងពេញលេញ និងស៊ីជម្រៅពីអត្ថន័យនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយជំរុញដល់ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក រវាងអរិយធម៌ចិន និងកម្ពុជា។...
គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេលមួយឆ្នាំទៀត។ កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពរួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោលការអនុញ្ញាតពិសេស សម្រាប់អ្នកដឹកជញ្ជូនដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញទៅមកថ្មីរវាងភាគីទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani បានថ្កោលទោសការសម្រេចចិត្ត “បង្កហេតុ និងគ្មានការទទួលខុសត្រូវ” របស់រដ្ឋាភិបាលកាណាដា ក្នុងការចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គភាពភេរវករ” ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដាលោក Dominic LeBlanc...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាឆ្នាំ២០២៣-២០២៧ លើកទី២ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមនិយោជក និងភាគីរបស់អង្គការអន្តរជាតិខាងការងារ(ILO)។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់ដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម មេត្តាបន្តការគាំទ្រ ដល់ដំណើររបស់ក្រសួង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេស។ ការសំណូមពរនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍...