ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានធ្វើដំណើរទៅប្រទេសថៃ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ បានជួបនូវឧបសគ្គជាច្រើន ពោលគឺនៅតាមផ្លូវ មានភ្លៀងធ្លាក់ជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងដំណើររបស់កីឡាករកម្ពុជា និងក្រុមការងារបានឡើយ ពោលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH នឹងទៅដល់គោលដៅលីលានប្រកួត។ សូមរំលឹកថា ក្រុមការងារប្រណាំងរថយន្ត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ដើម្បីប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ បើតាមមន្ត្រី រដ្ឋបាលសាលា ខេត្តកំពង់ចាម...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការដឹកជញ្ជូនអាវុធ ពីសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុង រយៈពេលប៉ុន្មាន ខែកន្លងមកនេះ។ លោកបានលើកឡើងថា “កាលពីបួនខែមុន មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិក” ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធនោះទេ។ ថ្លែងនៅដើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោក លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា ការចែកចាយរបស់របរមួយចំនួនបានមកដល់ជាបណ្តើរៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានជំនួសតំណែងមេបញ្ជាការនៃ បញ្ជាការកងកម្លាំងចម្រុះ របស់យោធារបស់គាត់ គឺឧត្តមសេនីយ៍ឯកYury Sodol ចំពេលមានការអះអាងថា អសមត្ថភាពរបស់លោកបានធ្វើឲ្យបាត់បង់ ជីវិតទាហានអ៊ុយក្រែនច្រើនជាង ឧត្តមសេនីយ៍រុស្ស៊ីណាទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ យោធាកាលពីថ្ងៃចន្ទ លោក Zelensky បានប្រកាសថា Sodol...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The RT បានឲ្យដឹងថា ប្រធានកិច្ចការ បរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទថា EU បានយល់ព្រមលើការ ផ្ទេរប្រាក់ចំនេញចំនួន ១,៤ ពាន់លានអឺរ៉ូឬត្រូវជា១,៥ ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិ ដែលជាប់គាំង របស់រុស្ស៊ីជាជំនួយ យោធាដល់អ៊ុយក្រែន។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថាន ឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀន ប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ ឲ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី២៥ មិថុនា សម្ដេចធិបតីបានថ្លែងថា ដើម្បីលើកកម្ពស់វិស័យអប់រំសម្តេចលើកទឹកចិត្ត...
ភ្នំពេញ ៖ អ្នកជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក បានរកឃើញតុកែប្រភេទថ្មីសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត...
“ក្មេងទំនើង” គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះ ពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។ សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឲ្យបាត់បង់អាយុជីវិត ថែមទាំង...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សភាអ៊ីរ៉ង់ បានដាក់ចេញនូវសំណើមួយ ដែលតម្រូវឱ្យរដ្ឋបាលរបស់ប្រទេសនេះ ចាត់តាំង កងទ័ពកាណាដា ជាអង្គភាព “ភេរវករ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថា សំណើដែលត្រូវបានស្នើឡើងនៅក្នុងសម័យប្រជុំសភាក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងចំណាត់ ការរបស់រដ្ឋាភិបាលកាណាដា កាលពីថ្ងៃពុធ ដែលបានប្រកាសអង្គភាព ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់...
តូក្យូៈ អ្នកការទូតរូបិយបណ្ណកំពូល របស់ប្រទេសជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របប្រឆាំង នឹងការផ្លាស់ប្តូររូបិយប័ណ្ណនៅគ្រប់ពេលវេលា ខណៈដែលប្រាក់យ៉េន បានជិតដល់បន្ទាត់ ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលជាកម្រិតមួយដែលពីមុនមកបានជំរុញឲ្យអាជ្ញាធរជប៉ុនចុះអន្តរាគមន៍។ លោក Masato Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបន្ទុកកិច្ចការអន្តរជាតិបានព្រមានថា ការប្រែប្រួលនៃប្រាក់យ៉េន ហួសហេតុប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។ លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការសមស្របនៅពេលណាមួយ។ មន្ត្រីជាន់ខ្ពស់ក្រសួង...