ព័ត៌មានជាតិ
សម្ដេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងអយ្យការអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់ ចំពោះអតីតឧញ៉ា ស្រី ស៊ីណា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ លើអតីតឧញ៉ា ស្រី ស៊ីណា ដែលបានបាញ់មនុស្សស្លាប់និងរបួស កាលពីពេលថ្មីៗនេះ ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ជាដំបូងសម្ដេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត...