បរទេស ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបសំខាន់ៗរបស់ខ្លួន បានប៉ះទង្គិចគ្នាជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ដោយអាមេរិក បានប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ ដើម្បីការពារអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក បារាំង...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោង យ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុននៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍ឡើយ ខណៈដែលវាទំនងជាបានធ្លាក់ក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់កាំជ្រួច នៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០ព្រឹក ហើយការបាញ់បង្ហោះត្រូវបានគេជឿថា បានបញ្ចប់ដោយការបរាជ័យ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រភពយោធា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu និងអគ្គសេនាធិការបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី គឺលោក Valery Gerasimov ដោយលើកឡើងពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។ ទីក្រុងមូស្គូធ្លាប់បានច្រានចោល ការចោទប្រកាន់ស្រដៀងគ្នានេះ ដោយសង្កត់ធ្ងន់ថា ខ្លួនមិនទទួលស្គាល់យុត្តាធិការ របស់ស្ថាប័នអន្តរជាតិនេះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ ដើម្បីបង្កើនប្រសិទ្ធភាពគាំពារ សុខមាលភាពរបស់ពួកគាត់។ ក្នុងពិធីអបអសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា...
ភ្នំពេញ៖ ប្រធានសហព័ន្ធ សហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ុយ សម្បត្តិ ថ្លែងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កំពុងជ្រៀតជ្រែក ការងាររបស់សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែកបំបាក់ មានចេតនាឈប់ ឱ្យមានការបញ្ជាទិញ ផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និងផលិតធ្វើដំណើររបស់កម្ពុជា...
ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន៩០នាក់ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស ចំនួន៩០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តកើតមានឡើងរបស់ប្រទេសទាំង២ ។ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែង ធ្វើការសម្រុះសម្រួលនៅក្នុងអំឡុង...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ណែនាំ ដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅជាអតីតយុទ្ធជន ដើម្បីអាចឲ្យពួកគាត់មានឱកាសបន្តវេនពីឪពុក-ម្តាយ របស់ខ្លួន។ នាឱកាសអញ្ជើញជាអធិបតីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃ២៦...
គែរ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃអង្គារថា ការបិទច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា បានរារាំងដល់ការជម្លៀសអ្នកជំងឺយ៉ាងហោចណាស់ចំនួន២.០០០នាក់ ដោយបានអំពាវនាវឱ្យផ្លូវតំបន់ Rafah និងផ្លូវផ្សេងទៀត ត្រូវបានបើកដំណើរការឡើងវិញ ។ លោក Rik Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ West Bank និងហ្គាហ្សសា បានលើកឡើងដូច្នេះ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ផ្ទះអតីតយុទ្ធជនមានការខ្វះខាតច្រើន រហូតដល់ជាង ២ពាន់ខ្នង ដែលទាមទារឲ្យមានការសាងសង់បន្ថែមទៀត ។ ស្របពេលនឹងមានការខ្វះផ្ទះនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអះអាងថា ក៏មានផ្ទះអតីតយុទ្ធជនខ្លះ ត្រូវបានចាក់សោរទុកចោលរហូតដល់ខូចខ្ទេច ដោយសារម្ចាស់ផ្ទះមានជីវភាពធូរធារ ហើយមានផ្ទះនៅរាជធានីភ្នំពេញ។...
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិននឹងបើកទីផ្សារបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ជាពិសេសផ្លែឈើគុណភាពខ្ពស់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាជាមួយលោក Li Qiang កាលពីថ្ងៃចន្ទក្នុងប្រទេសចិន ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំលើកទី១៥ នៃអ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក...