ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរីរយៈពេល២ថ្ងៃ (១៨-១៩ មិថុនា) តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មការអឺរ៉ុប បានបង្កើតក្រុមឃ្លាំមើលពិសេសមួយ ដើម្បីទប់ស្កាត់ការកេងបន្លំ ប្រាក់រាប់ពាន់លានដុល្លារ ដែលបានបែងចែក ទៅឱ្យទីក្រុងគៀវ ជាផ្នែកនៃផែនការដ៏សំខាន់ របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ កាលពីថ្ងៃចន្ទម្សិលមិញនេះសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការបង្កើតក្រុមប្រឹក្សាសវនកម្មដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុសែល ជាមួយនឹងអាណត្តិដើម្បីការពារការក្លែងបន្លំ អំពើពុករលួយ ជម្លោះផលប្រយោជន៍ និងភាពមិនប្រក្រតី នៅក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែនដោយប្លុកនេះ។ ស្ថាប័នដែលនឹងមានសកម្មរហូត...
ភ្នំពេញ ៖ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុខមាលភាព របស់ប្រជាជនកម្ពុជាក្រសួងបរិស្ថាន រួមទាំងសមាជិការ អន្តរក្រសួង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានប្តេជ្ញាចិត្តរួមគ្នា មួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាត ដល់ពលរដ្ឋ រស់នៅតាមដងទន្លេសាប។ ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាត ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។...
បរទេស៖ របាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានអះអាងថា ប្រទេសចិនបាននឹងកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន “លឿនជាងប្រទេសដទៃទៀត” ក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងប៉េកាំងបានសន្មត់ថា បានបន្ថែមក្បាលគ្រាប់ចំនួន ៩០គ្រាប់ ទៅក្នុងសារពើភ័ណ្ឌរបស់ខ្លួនចាប់តាំងពីខែមករាឆ្នាំ ២០២៣ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៨ មិថុនានេះ បានឲ្យដឹងទៀតថា លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨...
បរទេស៖ ស្ថាប័នជំនាញផ្តល់គំនិតរបស់ស៊ុយអែត បាននិយាយនៅថ្ងៃចន្ទថា ពិភពលោកស្ថិតនៅក្នុង “រយៈពេលដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ” ខណៈដែលមហាអំណាចពិភពលោក បានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរបានដើរតួនាទីកាន់តែ “លេចធ្លោ” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាក្រុមតាមដានសន្តិសុខ...
ភ្នំពេញ ៖គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទទួលបានបណ្ដឹង និងព័ត៌មានផ្សេងៗ ចំនួន ៥ ៨១៩ករណី ក្នុងនោះ បណ្តឹងក្នុង សមត្ថកិច្ចមានចំនួន ២ ៩៤០ ករណី បណ្ដឹងក្រៅ សមត្ថកិច្ចមានចំនួន ១ ១៥០ករណី និងព័ត៌មានផ្សេងៗ ១...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង សម្រាប់មិត្តភាព និងការគាំទ្រ ហើយបានសន្យាថា នឹងជួយទីក្រុងព្យុងយ៉ាង ក្នុងការតស៊ូដើម្បីឯករាជ្យ និងអត្តសញ្ញាណរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
បរទេស៖ ក្រុមអ្នកច្បាប់ របស់អតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសពីចំណុចសំខាន់ៗចំនួន ៤ ក្នុងការការពារខ្លួនប្រឆាំង នឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ សំណុំរឿងប្រឆាំងនឹងលោកថាក់ស៊ីន ត្រូវបានអគ្គព្រះរាជអាជ្ញា (AG) នាំយកមកតាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៥ ដែលត្រូវបានគេមើលឃើញថា ជាការរិះគន់របបរាជានិយម។ អតីតនាយករដ្ឋមន្ត្រីត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ១៨ ខែមិថុនា។...