ភ្នំពេញ ៖ សហជីពនៅកម្ពុជា មានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកកូរកកាយ ធ្វើហួសព្រំដែន របស់អង្គការសង់ត្រាល់ និងបានស្នើសុំយ៉ាងទទួច ឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេត ប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារ កម្មករ និយោជិត ។ លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ និយាយថា...
ភ្នំពេញ៖ ក្រុមខ្មាន់កាំភ្លើង ដែលបាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃ ទី១៧ខែមិថុនា នេះ ខណៈជនដៃដល់ត្រូវសមត្ថកិច្ចចាប់បានហើយ។ គួរឱ្យដឹងថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់ នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះ កំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខ ជនល្មើសដើរលបចូលមក...
ភ្នំពេញ ៖ រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើង សរុបចំនួន៣០ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១១៨នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១២ ស្របតាមបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេង ទំនើងនៅគ្រប់មូលដ្ឋាន។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ បន្ដយកចិត្តទុកដាក់បំពេញការងារ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។ នាឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងឈប់ផ្តល់ប្រាក់រាប់សិបពាន់លានដុល្លារ ដល់មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដោយសន្យាថា នឹងធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនត្រូវ «ដោះស្រាយ» ប្រសិនបើលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
តូក្យូ៖ ក្រុមប្រទេសទាំង៧ កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងប្រឆាំង នឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថាបានទទួល បច្ចេកវិទ្យាយោធាពីទីក្រុងម៉ូស្គូ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាមីស៊ីល។ ការពង្រឹងសមត្ថភាពកាំជ្រួចរបស់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រពីរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកជំនាញកិច្ចការបរទេស ដែលកំពុងជំរុញឱ្យប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់នៃ G7 ដើរតួនាំមុខគេក្នុងការដោះស្រាយ ការគំរាមកំហែងក្នុងតំបន់។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្នុងគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែង ពហុជាតិសាសន៍លើសពី...
BUERGENSTOCK៖ មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុង កិច្ចប្រជុំកំពូលនៅប្រទេសស្វីស បានបរិហារការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេបានបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋ មិនចូលបក្សសម្ព័ន្ធធំៗឱ្យចូលរួមក្នុង សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយគ្មានប្រទេសណាមួយចេញមុខ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាគ្នា នៅវគ្គបន្តនោះទេ ។ គួរបញ្ជាក់ថា ប្រទេសជាង ៩០ បានចូលរួមកិច្ចពិភាក្សារយៈពេល២ថ្ងៃនៅឯរមណីយដ្ឋាន Alpine របស់ប្រទេសស្វីស តាមការបញ្ជារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
សិង្ហបុរី៖ លោកស្រី Sim An រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងកាលពីថ្ងៃអាទិត្យនៅឯ កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស យ៉ាងដូច្នេះថា ប្រទេសរុស្ស៊ី គួរតែបញ្ឈប់អរិភាព និងចរចាជាមួយអ៊ុយក្រែនដោយភាពស្មោះត្រង់ ។ លោកស្រី Sim ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាបេសកជនពិសេសរបស់ នាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសរុស្ស៊ី ធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែង ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅសិង្ហបុរី រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ មិថុនា តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ។ អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា...