ពលរដ្ឋខ្មែរជាច្រើនតែងតែស្ដាប់បទ «លលកវាយំ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយគរុវិជ្ជាចារ្យកវី វ៉ែន សុន និងច្រៀងដោយអ្នកស្រី សូ សាវឿន។ ក្នុងចំណោមអ្នកស្ដាប់នេះ ខ្លះបានដឹងពីប្រវត្តិអ្នកនិពន្ធ និងមួយចំនួនទៀតក៏មិនបានស្គាល់ច្បាស់ពីអ្នកនិពន្ធនៅឡើយ។ ម្ចាស់ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ គរុវិជ្ជាចារ្យកវី វ៉ែន សុន កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣៩។ លោកកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ។ លោកមានបងប្អូន ៣នាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានធ្វើការបាញ់សាកល្បងដោយជោគជ័យ នូវប្រភេទមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី Hwasongpho-11Da-4.5 ដែលបានបាញ់កាលពីថ្ងៃចន្ទ ។ មីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មីនេះ អាចផ្ទុកក្បាលគ្រាប់ប្រភេទ Super-Class ទម្ងន់៤,៥តោន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងដូច្នេះ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់ បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែក នៅពីក្រោយការចងក្រង សហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពឯករាជ្យ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើន ក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញអន្តរាគមន៍ទាន់ពេលវេលាចុះជួយសង្គ្រោះ និងស្តារឡើងវិញនូវដំណាំរបស់កសិករ មានដូចជាស្រូវ ពោត និងដំឡូងមីជាដើម ប្រមាណជាង ២ម៉ឺនហិកតា នៅតាមខេត្តរងគ្រោះមួយចំនួននៃ ប្រទេសកម្ពុជា បន្ទាប់ពីមានការបំផ្លាញដោយសត្វដង្កូវហ្វូង ក្រោយមានការផ្ទុះឡើងកាលពីខែមុន។ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ...
បរទេស៖ ប្រាក់បៀវត្សរ៍នៅក្នុងកងកម្លាំងប៉ូលីសរបស់ប្រទេសវៀតណាម បានកើនឡើងដល់ទៅ ២៤,៣៣ លានដុង ស្មើនឹងប្រហែល ៩៥៥,៨០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីការតម្លើងប្រាក់ខែគោលសម្រាប់បុគ្គលិករដ្ឋាភិបាលចាប់ពីថ្ងៃទី ១ ខែកក្កដានេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់បុគ្គលិករដ្ឋាភិបាល រួមទាំងមន្ត្រី មន្ត្រីរាជការ...
ញ៉ូវយ៉ក៖ កាលពីរសៀលថ្ងៃអាទិត្យមានមនុស្សចំនួន៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូច នៅក្រុងញ៉ូវយ៉ក ។ ក្រសួងអាកាសចរណ៍សហព័ន្ធអាមេរិក ហៅកាត់ថា (FAA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះម៉ាស៊ីនតែមួយ Piper PA-46 បានធ្លាក់នៅម៉ោងប្រហែល២រសៀលម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង១៨និង០០នាទីម៉ោងសកលនៅជិត Sidney នៃទីក្រុងញ៉ូវយ៉ក ដែលមានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងញ៉ូវយ៉ក ។ អ្នកឆ្លើយតបដំបូងមិនបានរកឃើញអ្នកនៅរស់រានមានជីវិតនោះទេបន្ទាប់ពីការស្វែងរកអស់ជាច្រើនម៉ោងនៅក្នុងវាលដែលឃើញមានកម្ទេចកម្ទីដ៏ច្រើននៅក្នុងតំបន់ព្រៃ ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋាននៅក្នុងតំបន់ Poltava របស់ប្រទេសអ៊ុយក្រែន ដោយបានបំផ្លាញយន្តហោះចម្បាំងរបស់អ៊ុយក្រែនប្រភេទ Su-27 ចំនួន៥គ្រឿង ។ ក្រសួងបានឲ្យដឹងថា ការវាយប្រហារដោយប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M បានកំណត់គោលដៅលើកន្លែងចតយន្តហោះនៅឯអាកាសយានដ្ឋាន Myrhorod និងបានបំផ្លាញយន្តហោះចម្បាំង Su-27 ចំនួន៥គ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបង្កការខូចខាតចំនួន២ទៀតដែលកំពុងជួសជុលនៅពេលនោះដែរ ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនបានផ្សាយដូច្នេះ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សាយនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងដែលមានក្បាលគ្រាប់ធុនធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងជឿថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ ដែលបង្ហាញថា ការបាញ់បង្ហោះមួយគ្រាប់ប្រហែលធ្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាម KCNA ទីភ្នាក់ងាររ៉ុក្កែតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីមួយគឺ ប្រភេទ Hwasongpho-11Da-4.5 ដែលមានសមត្ថភាព...
បរទេស៖ អ៊ីស្រាអ៊ែល ត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងផលវិបាក ប្រសិនបើប្រទេសនេះ ឆ្ពោះទៅមុខជាមួយនឹងផែនការដែលបានរាយការណ៍ដើម្បីផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារដែនអាកាស ដែលផលិតដោយសហរដ្ឋអាមេរិក។ នេះបើតាមការព្រមានរបស់តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែត Financial Times...