គែរ៖ សេចក្តីថ្លែងការណ៍មួយចេញ ដោយអាជ្ញាធរក្នុងស្រុកកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារ ដួលរលំអគារ ៣ជាន់មួយកន្លែងនៅខេត្ត Assiut ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ហើយ ទន្ទឹមនឹងនេះដែរ អ្នកស្រុកផ្សេងទៀតចំនួន ៦នាក់បានរងរបួស ។ សេចក្តីប្រកាសព័ត៌មានចេញដោយ ការិយាល័យផ្សព្វផ្សាយក្នុងស្រុកនៃខេត្ត Assiut បានឲ្យដឹងថា អគារដែលបានដួលរលំនៅក្នុងស្រុក Assiut ខាងកើត កាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។ សូមរំលឹកថា លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១...
ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតវាយ សីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពឆ្នាំ២០២៤ ដែលរៀបចំ ដោយសារព័ត៌មានTNAOT បានប្រារព្ធឡើងនៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា ។ បន្ទាប់ពីការប្រកួត ប្រជែងរយៈពេល២ថ្ងៃរួច ការប្រកួតប្រជែងឡើងវគ្គចែកពូល តាមក្រុមក៏បានបញ្ចប់ បញ្ជីឈ្មោះកំពូលទាំង៨ នៃក្រុមនីមួយៗ ត្រូវបានប្រកាសជាផ្លួវការហើយ។ ក្រុមកំពូលទាំង៨នៃវិញ្ញាសាបុរសឯកត្តជន វិញ្ញាសានារីឯកត្តជន វិញ្ញាសាវាយគូបុរស...
តៃប៉ិ៖ ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា ក្រុមមន្ត្រីចិនបានឡើងជិះ ហើយក្រោយមកបានចាប់យកទូកនេសាទរបស់កោះតៃវ៉ាន់ ដែលប្រតិបត្តិការនៅជិតឆ្នេរសមុទ្រចិន នៅជិតកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ហើយបាននាំយកទូកនោះទៅកំពង់ផែរបស់ប្រទេសចិន ។ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន ហើយបានបង្កើន សម្ពាធលើក្រុងតៃប៉ិ ចាប់តាំងពីប្រធានាធិបតី Lai Ching-te ចូលកាន់តំណែង កាលពីខែឧសភា មេដឹកនាំក្រុងប៉េកាំងបានចោទប្រកាន់ថា ជា “អ្នកបំបែកខ្លួន” ។ ឆ្មាំសមុទ្រកោះតៃវ៉ាន់បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឲ្យដំណើរ ការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរនិងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយថ្ងៃច័ន្ទនិងអង្គារ ជាថ្ងៃឈប់សម្រាកវិញ...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក បានបន្តជើងហោះហើរយន្ដហោះដឹកជញ្ចូន Ospreys របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកហោះហើរ បន្ទាប់ពីការធ្លាក់យន្តហោះមួយគ្រឿងរបស់ខ្លួននៅភាគនិរតីនៃកោះជប៉ុន កាលពីក្នុងខែវិច្ឆិកា ឆ្នាំមុន។ កងម៉ារីនអាមេរិកបានបន្តប្រតិបត្តិការយន្តហោះ MV-22 របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីការលុបចោល ការហាមឃាត់ការហោះហើរទូទាំងពិភពលោកលើ យន្ដហោះ Ospreys របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលបានសម្លាប់ទាហានអាកាសទាំង...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា កម្ពុជានឹងដាក់ចេញបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យរោងចក្រសហគ្រាសទាំងអស់ ដំឡើងឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារបរិស្ថាន ដូច្នេះកម្ពុជា នឹងត្រូវការនាំចូលឧបករណ៍ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាស ក្នុងស្រុករាប់ម៉ឺនកន្លែង។ នេះជាប្រសាសន៍របស់លោក រាត់ ស៊ិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅទីស្នាក់ការសមាគម គាំពារបរិស្ថានកម្ពុជាEPIAC នាឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមឧស្សាហកម្ម គាំពារបរិស្ថានខេត្តក្វាងទុង ប្រទេសចិន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានកម្ទេចយន្តហោះចម្បាំងចំនួន ៩ គ្រឿង ដែលប្រតិបត្តិការដោយកងទ័ពអាកាសអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះប៉ុណ្ណោះ។ យោធារុស្សីបានបញ្ចេញវីដេអូដែលបង្ហាញពីការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋាន Mirgorod របស់អ៊ុយក្រែនក្នុងតំបន់ Poltava។ ក្រសួងការពារជាតិរុស្សីបាននិយាយថា យន្តហោះចម្បាំង Sukhoi Su-27 សរុបចំនួន៧គ្រឿងត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល Iskander-M ។ព័ត៌មានបន្ថែមក្រោយមកបានរាយការណ៍ថា Su-27 និង...
លទ្ធផលនៃការប្រកួតយប់មិញរវាងក្រុមហូឡង់ និងរ៉ូមេនីបានកាត់សេចក្តីក្រុមដែល ត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ នៅក្នុងប្រទេសអាល្ល្លឺម៉ង់។ ហូឡង់បើកឆាកស៊ីបាន១គ្រាប់ មុនតាំងពីនាទីទី២០ដោយកីឡាករខ្សែប្រយុទ្ធ Gapo ប៉ុន្តែមិនអាចបន្ថែមគ្រាប់ឬរបូតគ្រាប់វិញឡើយរហូតដល់នាទីចុងម៉ោង៨៣ និង៩០ បូក៣ ដែលទាំងពីរគ្រាប់ធ្វើបានដោយកីឡាករ Malen។ នេះមានន័យថាហូឡង់នឹងអាចឡើងទៅវគ្គ៨ក្រុមចុង ក្រោយបានហើយតាមកាលវិភាគគេនឹងត្រូវជួបក្រុមតួគីដែលទើបតែឈ្នះអូទ្រីសយប់មិញដូចគ្នាដែរ។ការប្រកួត នេះនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៧ខែកក្កដាវេលាម៉ោង២យប់តទៅ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង...