សម្តេចធិបតី សង្ឃឹមថា បារាំងនឹងលើកពានបាល់ទាត់ Euro2024https://dap-news.com/?p=428914 សម្តេចធិបតី៖ បារាំង កំពុងមានការវិនិយោគធំ ជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុបhttps://dap-news.com/?p=428938 សម្តេចធិបតី៖ បារាំង កំពុងមានការវិនិយោគធំ ជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុបhttps://dap-news.com/?p=428938 Power Bank មិនអាចប្រើប្រាស់ ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ បានឡើយhttps://dap-news.com/?p=428988 ករណីយុវជនមាតាធម្មតា ! លោក...
ញ៉ូវយ៉ក៖ ក្រុមហ៊ុន Boeing បានយល់ព្រមសារភាពកំហុសចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំឧក្រិដ្ឋកម្មដើម្បីដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737 MAX ចំនួន២គ្រឿងនាពេលកន្លងមក ។ សំណូមពរដែលទាមទារឲ្យមាការយល់ព្រមពីចៅក្រមសហព័ន្ធនឹងដាក់ឈ្មោះអ្នកផលិតយន្តហោះថា ជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស ។ ក្រសួងយុត្តិធម៌ ហៅកាត់ (DOJ) បានឲ្យដឹងនៅក្នុងឯកសារមួយ ដែលបានដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ ដែលផ្តល់ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងជាគោលការណ៍ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737...
សិង្ហបុរី៖ ប្រទេសថៃឡង់ដ៏ នឹងបិទហាងទំនិញដោយមិនឲ្យបង់ពន្ធនៅតំបន់មកដល់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនឡើយ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលដែលបានលើកឡើងថា ប្រតិបត្តិករទាំង៣នៃអាជីវកម្មដោយមិនបង់ពន្ធនាំចូលនៅអាកាសយានដ្ឋានអន្តរជាតិចំនួន៨ រួមទាំងអាកាសយានដ្ឋាន សុវណ្ណភូមិរបស់ទីក្រុងបាងកក និងដនមឿង បានយល់ព្រមផ្អាកប្រតិបត្តិការ ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានឲ្យដឹងថា អាកាសយានដ្ឋានផ្សេងទៀតគឺ នៅឈៀងម៉ៃ ភូកេត Hat Yai, Rayong,...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកទេសរដ្ឋមន្រ្តីលីធុជ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញដឹកនាំលោក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ សូមបញ្ជាក់ថា លោក នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Fujita Ryoji នាយកក្រុមហ៊ុន...
ហ្សាការតា៖ តាមការបញ្ជាក់របស់មន្ត្រីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១២នាក់បានស្លាប់ និង១៨នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់យ៉ាងគំហុក បានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើងនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងកាលពីចុងសប្តាហ៍ នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Heriyanto ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បានលើកឡើងថា គ្រោះបាក់ដីបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុក Suwawa ខេត្ត Gorontalo ដោយបានសម្លាប់អ្នករុករករ៉ែ និងពលរដ្ឋដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ ។ លោកបានលើកឡើងថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាពី វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក. និងរបៀបវារៈផ្សេងៗ ។
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី (APF) បន្តជំរុញ និងចែករំលែកនូវព័ត៌មាន អំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង។ ក្នុងឱកាសនៃជំនួប លោក...
កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបើកការដ្ឋានកាយចិញ្ចើមផ្លូវ ដើម្បីរំដោះ ទឹកតាមបណ្ដោយផ្លូវជាតិលេខ២១ ខាងឆ្វេងដៃ ចាប់ពីគីឡូម៉ែត្រលេខ១២+៨៩០ (ស្ពានលេខ៦) ដល់ ១៣+៨៩០ (ស្ពានលេខ៧)។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថាតាមការចាំបាច់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពី ចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល...