នីហ្សេរីយ៉ា៖ ក្រសួងការពារជាតិនីហ្សេរីយ៉ា និងក្រសួងការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃចន្ទ ទី៩ ខែកក្កដា អំពីការបញ្ចប់ដំណាក់កាលដំបូង នៃការដកកងកម្លាំង និងសម្ភារៈរបស់សហរដ្ឋអាមេរិក ចេញពីទឹកដីនីហ្សេរីយ៉ា។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារផ្ទេរសិទ្ធិរបស់អាមេរិកដល់កងទ័ពនីហ្សេរីយ៉ា នៅមូលដ្ឋានទ័ពអាកាស ១០១ ក្នុងរដ្ឋធានីណៃម៉ី នៃប្រទេសនីហ្សេរីយ៉ា ក្នុងវត្តមានរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Kathleen FitzGibbon ព្រមទាំងបុគ្គលិកលក្ខណៈស៊ីវិល និងយោធាផ្សេងទៀត នៃប្រទេសទាំងពីរ។ យោងតាមលោកវរសេនីយ៍ឯក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត The Bloomberg បានរាយការណ៍ថា ក្រុមប្រទេស G7 ទំនងជា បានបោះបង់ចោលផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដកហូត ទ្រព្យ សម្បត្តិរុស្សីដែលបានបង្កក ដោយសារតែមាន ការគំរាមពីអារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាននឹងកំពុងជំរុញ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីកាសែតPolitico ថាប្លុក EU កំពុងតែពិចារណាក្នុងការ ដកហូតតំណែងប្រធាន ប្លុករបស់ប្រទេសហុងគ្រី ជុំវិញការធ្វើដំណើរ របស់នាយករដ្ឋមន្ត្រី Viktor Orban ទៅកាន់ទីក្រុងមូស្គូ នាពេលកន្លងមកថ្មីៗនេះ។ នាយករដ្ឋមន្ត្រីហុងគ្រីបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្តូរវេន ហើយបានប្តេជ្ញាថានឹងធ្វើឱ្យ “អឺរ៉ុបដ៏អស្ចារ្យម្តងទៀត (MEGA)។ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រី...
បរទេស៖ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ប្តេជ្ញាបន្តកាន់តំណែងជាលើកទីពីរ ពេញមួយអាណត្តិ ប្រសិនបើជាប់ឆ្នោតឡើងវិញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ ប្រជាពលរដ្ឋចូលរួម ក្នុងសកម្មភាពចាំបាច់ ក្នុងការបញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹង ប្រព័ន្ធស្បៀង និងកសិកម្ម ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ វាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅពហុកីឡដ្ឋានជាតិមរតកតេជោទី លានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជា...
ប៉េកាំង ៖ សេដ្ឋវិទូអាមេរិក ដ៏ល្បីល្បាញមួយរូប បានប្រាប់សារព័ត៌មាន South China Morning នៅថ្ងៃទី០៩ ខែកក្កដានេះថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមិនសមហេតុផល ដែលមានបំណងទប់ស្កាត់ប្រទេសចិន គឺជាការបរាជ័យ ហើយគ្រាន់ តែបង្កើតភាពតានតឹង ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសេដ្ឋកិច្ច និងធ្វើឱ្យការគំរាមកំហែង នៃសង្គ្រាមកាន់តែធំឡើង។ ប្រកាស។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនីញ៉ូ អាល់បានី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងការដោះស្រាយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។ លោកបានលើកឡើងថា “យើងបានគាំទ្របទឈប់បាញ់ដើម្បីជំរុញសន្តិសុខ និងសន្តិភាព សម្រាប់ប្រជាជននៅមជ្ឈិមបូព៌ា។ យើងបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយរដ្ឋពីរ ដែលជាការចាំបាច់សម្រាប់សន្តិសុខរបស់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរស់នៅដោយសន្តិភាព និងសន្តិសុខ”។ លោកបានកត់សម្គាល់ថា គោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះដំណោះស្រាយរដ្ឋពីរគឺជាការប្រកាន់យកជាយូរមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា...
ភ្នំពេញ៖ សមាជិកសរុប នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...
បរទេស៖ រុស្ស៊ីបានបំផ្ទុះមន្ទីរពេទ្យ ធំកុមារនៅទីក្រុងគៀវ ជាមួយនឹង គ្រាប់មីស៊ីល ទាំងក្នុងពេលថ្ងៃ ហើយបានបាញ់ស្រោច កាំជ្រួច ទៅលើទីក្រុងផ្សេងទៀត នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ៤១នាក់នៅក្នុងការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លាបំផុត អស់រយៈពេលជាច្រើនខែមកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា...