យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើ ម្បីជំរុញឱ្យមានការ បញ្ឈប់ការប្រយុទ្ធគ្នា ក្នុងគោលបំណងបញ្ចប់អំពើហិង្សា ក្នុងចំណោមក្រុមប្រដាប់អាវុធ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បន្ទាប់ពីវេទិកាធុរកិច្ចបារាំង-កម្ពុជារួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជា នឹងមានការកើនឡើងមួយកម្រិតទៀត ខណៈវេទិកាធុរកិច្ចបារាំង-កម្ពុជាបានធ្វើឡើងពីថ្ងៃ៨-១០កក្កដា ។ ការបង្ហាញជំនឿជឿជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាល្ងាចថ្ងៃទី៩ កក្កដា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ កក្កដា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីរសៀលពីថ្ងៃទី១០-១២ កក្កដា នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្រៅពីនេះដែរ ក៏មានការចែកកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១៦ កក្កដា ។ អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១-១២កក្កដា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ១០ កក្កដា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានបេ្តជ្ញារួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។ ការប្តេជ្ញារបស់មេកងទ័ពជើងគោកទាំងពីរនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិក្ខាកាមកម្មវិធីបណ្តុះបណ្តាលមន្ត្រី ដឹកនាំវ័យក្មេង គណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ៕
ភ្នំពេញ ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU)រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានរៀបចំធ្វើឡើងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលាបពណ៌ និងការជេរប្រមាថរបស់ខ្លួនប្រឆាំងនឹងប្រទេសចិន ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងរួមចំណែកដល់សន្តិភាព និងសន្តិសុខនៃអ៊ីនធឺណេត។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើ សុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលទើបចេញថ្មី ដោយមជ្ឈមណ្ឌល ឆ្លើយតបបន្ទាន់មេរោគកុំព្យូទ័រជាតិ របស់ប្រទេសចិន...