ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០៤នេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ...
ភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរ លែងមានការព្រួយបារម្ភ នៅពេលមានគ្រោះថ្នាក់ ឬការឈឺថ្កាត់បន្ទាន់ផ្សេងៗទៀតហើយ ខណៈការចំណាយសម្រាប់អ្នក នៅក្នុងបន្ទុករបស់ពួកគាត់ ក៏ត្រូវបានដោះស្រាយ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោកនិយាយថា៖ «ពេលដែលគាត់មានកូនឈឺ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ គាត់មានការបារម្ភខ្លាំងណាស់ពីថវិកាបង់ថ្លៃព្យាបាល ពេលខ្លះគាត់ទៅខ្ចីមិត្តភក្តិ ឬបងប្អូន ឬលក់របស់ទ្រព្យ...
ភ្នំពេញ៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ក្រសួងការពារជាតិបន្តថា ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធ កំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះ...
អាប៊ូចា ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន២២នាក់ បានស្លាប់ និង១៣២នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសុក្រ ក្រោយពីអគារសិក្សា ២ជាន់បានដួលរលំនៅរដ្ឋ Plateau ស្ថិតនៅភាគកណ្តាល នៃប្រទេសនីហ្សេរីយ៉ា ។ អគារនៅសាលា Saint Academy ដែលជាកម្មសិទ្ធិឯកជន ហើយជាសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងទីក្រុង Jos រដ្ឋធានីនៃរដ្ឋ Plateau...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអះអាងថា ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋបាលរបស់លោកកំពុង បន្តឲ្យមានជម្លោះកាន់តែស្មុគ្រស្មាញ នៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម អ៊ីស្រាអែលនៅតំបន់ Gaza។ នៅក្នុងបទសម្ភាសន៍ជាមួយ Newsweek កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធររុស្ស៊ីមិនមានគម្រោង ដាក់កម្រិតលើការចូលប្រើ YouTube នោះទេ។ ការលើកឡើងនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាមថា បណ្តាញនៃអ្នកបង្ហោះវីដេអូ ដ៏ពេញនិយមនេះអាច នឹងត្រូវបានហាមឃាត់ នៅក្នុងប្រទេសឆាប់ៗនេះ។...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT របាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការ សហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍បាន ប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោក នឹងកើនឡើងជាង២ពាន់លាននាក់ បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដែលវានឹងធ្វើឲ្យចំនួនខ្ពស់បំផុត កើនឡើងទៅដល់១០,៣ពាន់លាននាក់ ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជននឹងចាប់ផ្តើម ធ្លាក់ចុះ បន្ទាប់ពីឈានដល់កម្រិតកំពូល ក្នុងទសវត្សរ៍ឆ្នាំ២០៨០...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេស នៃរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃសុក្រថា សហគ្រាសឧស្សាហកម្មយោធាអាមេរិក ចំនួន៦ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងប្រទេសចិន ដោយសារតែពួកគេបានចូលរួម ក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា៖ ថ្មីៗនេះសហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងលក់អាវុធ ទៅឱ្យតំបន់តៃវ៉ាន់ នៃប្រទេសចិនម្តងទៀត ដែលវាបានបំពានយ៉ាងធ្ងន់ធ្ងរ នូវគោលការណ៍ចិនតែមួយនិងជ្រៀតជ្រែក...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំបុគ្គលិក នៃធនាគារ ARDB ,ដៃគូរោងម៉ាស៊ីនកិនស្រូវមួយចំនួន ចុះយុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ...
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កម្មវិធីដាំកូនឈើ ១៥០០ដើម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរ ចុះពិនិត្យសកម្មភាព ប្រមូលទិញស្រូវស្តុកទុក...