ភ្នំពេញ៖ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានគាំទ្រសំណើរបស់កម្ពុជា ក្នុងការអញ្ជើញស្ថាប័នហិរញ្ញវត្ថុ ដូចជាADB ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងច័ន្ទ ក្នុងខែកញ្ញា ខាងមុខ ។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអរគុណចំពោះ...
បរទេស៖ ប្រធានអ្នកការទូត របស់សហភាពអឺរ៉ុបលោក Josep Borrell បានសម្តែងការភ្ញាក់ផ្អើល ចំពោះកម្រិតខ្ពស់ នៃការគាំទ្រប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងចំណោមប្រជាជននៅអាហ្វ្រិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Josep Borrell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយនៅឯវេទិកា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងរៀបចំឆ្លើយតបផ្នែកយោធា ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២៦ រួមទាំងប្រព័ន្ធមីស៊ីល SM-6...
បរទេស៖ អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំនាក់នៅក្នុងទីក្រុងរុស្ស៊ីមួយ នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានរងរបួស នៅពេលដែលយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើ ទីធ្លាដែលពួកគេកំពុងលេង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Shebekino...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាងរបស់មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថាទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីប្រកាសរួម ដែលបានចេញនៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលនៃមេដឹកនាំរដ្ឋរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ អង្គការណាតូបានចោទប្រកាន់អ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្ដាកោះ ឱ្យផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ...
កំពង់ចាម៖ លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពី ស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសើរ ពោលគឺឈានដល់ការប្រកាសខេត្តកំពង់ចាម ជាខេត្តODF ហើយនឹងគម្រោងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នាឱកាសអញ្ចើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ ការបន្ទោបងពាសវាល...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចាប់តាំងពីដាក់ចេញយុទ្ធនាការ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញ មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការ លើសំណុំរឿងគ្រឿងញៀន ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក លោក ជិន ម៉ាលីន។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤លោក...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា លោក Wang Wenbin បានប្រកាសដាក់បញ្ចូល សួនរុក្ខជាតិអង្គរ ទៅក្នុងបញ្ជីទិសដៅ ទេសចរណ៍ខ្លួនឯង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឯកអគ្គរដ្ឋទូតចិន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា «សូមចូលរួមអបអរសាទរ ចំពោះ សួនរុក្ខជាតិអង្គរ ក្នុងប្រទេសកម្ពុជា ទទួលបានពាន...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសនេះរំពឹងថា នឹងឈានដល់គោលដៅ ចំណាយ ២ភាគរយនៃ GDP របស់អង្គការណាតូ នៅឆ្នាំ២០៣២ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ដោយបញ្ចប់ការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី...