ភ្នំពេញ៖ ដូចការសន្យា! បន្ទាប់ពីឡើងប្រកាសជាសាធារណៈ ចេញពីសង្វៀនសេនាគុនខ្មែរយ័ន្ត៨ទិស ទៅកាន់បណ្ដាញផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាម្ចាស់ឧបត្ថម្ភ គ្មានទីបញ្ចប់ ក្នុងវិស័យគុនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភការចំណាយគ្រប់យ៉ាង ជូនដល់កីឡាករប្រដាល់គុនខ្មែរ រិទ្ធ វិបុល ដែលនឹងត្រូវឡើង...
ប៊ែរឡាំង៖ ស្ថានទូតចិន ប្រចាំប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដកផ្នែកទូរគមនាគមន៍ចិន ជាបណ្តើរៗចេញពីបណ្តាញ 5G របស់ខ្លួន។ ក្រសួងមហាផ្ទៃសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសសេចក្តីសម្រេចនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងនូវអ្វីដែលហៅថា ហានិភ័យសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះ គឺផ្អែកលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថាក្រុមហ៊ុនចិន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការបន្តរីករាលដាលនៃព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក អំពីអ្វីដែលគេហៅថា “មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដែលជំរុញដោយប្រទេសចិន” ។ ការលើកឡើងរបស់លោក Lin ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងវេទិកាសាធារណៈរបស់អង្គការណាតូឆ្នាំ២០២៤...
តូក្យូ ៖ ប្រទេសជប៉ុន បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ ការប្រុង ប្រយ័ត្ន លើកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងជើងក្នុង ការបង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួន និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់ នៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ។ នៅក្នុងឯកសាររដ្ឋាភិបាលឆ្នាំ២០២៤ របស់ក្រសួងការពារជាតិជប៉ុន ដែលសង្ខេបអំពី សកម្មភាពការពារជាតិ និងបញ្ហាប្រឈមផ្នែកសន្តិសុខ របស់ប្រទេស...
វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូលចុងក្រោយ របស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ កាន់តែតឹងរ៉ឹងជាមួយដៃ គូឥណ្ឌូប៉ាស៊ីហ្វិក ផ្តល់ “តម្លៃជាប្រវត្តិសាស្ត្រ” ដល់សន្តិសុខក្នុងតំបន់ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន លោក Rahm Emanuel បានឲ្យដឹង ដោយកត់សម្គាល់ថា ប្រទេសក្នុងអាស៊ីមិនចង់ ឃើញភាពជាប់គាំង និងមិនបានបោះបង់ចោល ប្រទេសចិននោះឡើយ”។ ថ្លែងនៅក្នុងទីក្រុងតូក្យូ...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសចិន និងជប៉ុន មិនបានប្រើប្រាស់បណ្តាញ ទូរស័ព្ទបន្ទាន់ការពារជាតិរបស់ពួកគេ ដើម្បីទំនាក់ទំនងជុំវិញឧបទ្ទវហេតុកាលពីសប្តាហ៍មុន ដែលនាវាពិឃាត របស់កងកម្លាំងស្វ័យ ការពារដែនសមុទ្រ បានបើកចូលទៅក្នុងដែន ទឹករបស់ចិន ជាបណ្តោះអាសន្ននោះទេ ដោយចោទសួរអំពីប្រសិទ្ធភាព នៃខ្សែបន្ទាត់ផ្ទាល់ ក្នុងការគ្រប់គ្រងវិបត្តិ។ ការទំនាក់ទំនងទ្វេភាគីត្រូវបានធ្វើឡើងជំនួសវិញតាមរយៈបណ្តាញធម្មតា ដែលពាក់ព័ន្ធនឹងមន្ត្រីបរទេស និងការពារជាតិ បន្ទាប់ពីនាវាពិឃាត MSDF Suzutsuki...
ភ្នំពេញ៖ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការដុតកម្ទេចខួរជ្រូកចំនួន ១០០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងវេចខ្ចប់មិនត្រូវស្តង់ដារបច្ចេកទេស នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងទៀតថា ខួរជ្រូកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ៕
វ៉ាស៊ីនតោន៖ អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួនបួនរបស់ខ្លួន គឺអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមនូវអ្វីដែលពួកគេហៅថា “គម្រោងលេចធ្លោ” នៅក្នុងវិស័យចំនួន៤ រួមទាំងការការពារតាមអ៊ីនធឺណិត និងការប្រឆាំងព័ត៌មានមិនពិត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ចំពោះមុខនៃបញ្ហាប្រឈម ផ្នែកសន្តិសុខកាន់តែស្មុគស្មាញ និងពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមរួមគ្នាថ្មីពីរផ្សេងទៀត ដែលពួកគេបានព្រមព្រៀងគ្នាក្នុងអំឡុង កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការផ្តល់ជំនួយ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មនុស្សជិត ២០០.០០០ នាក់បានចុះឈ្មោះក្នុងជួរកងទ័ពរុស្ស៊ីក្នុងឆ្នាំ ២០២៤ ។ ក្រសួង បានសរសេរនៅលើ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា អត្រាជ្រើសរើសជាមធ្យមគឺ “ប្រហែល ១.០០០ នាក់ក្នុងមួយថ្ងៃ” ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការជ្រើសរើស បុគ្គលិកទ្រង់ទ្រាយធំមួយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមសារព័ត៌មាន...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ្នកបង្កើតគោលនយោបាយរុស្ស៊ី កំពុងពិចារណាធ្វើការកែសម្រួល គោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងការកើនឡើង ភាពតានតឹងជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរូបនេះបាននិយាយថា សេចក្តីប្រកាសរបស់អង្គការណាតូ ដែលត្រូវបានអនុម័តដោយរដ្ឋសមាជិក...