វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ច្រឡំថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ជាលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃព្រហស្បតិ៍ នេះជាកំហុសមួយដែលបានកើតឡើង នៅប៉ុន្មានម៉ោងមុនពេលធ្វើសន្និសីទសារព័ត៌មាន ដែលអាចសម្រេចជោគវាសនា នៃការចូលរួមប្រជែងសម្រាប់បោះឆ្នោត ឡើងវិញចំពោះរូបគាត់ផងដែរ...
វ៉សរ៖ ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងសហការគ្នាលើគម្រោងអភិវឌ្ឍន៍មីស៊ីល ដែលបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ។ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង៤ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ សម្រាប់គម្រោងការនេះនៅខាងក្រៅ កិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលបានប្រព្រឹត្តធ្វើឡើងនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងប្រកាសមួយនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា...
កំណែទម្រង់និងការបើកចំហជា គោលនយោបាយរដ្ឋជាមូលដ្ឋាន របស់បក្សកុម្មុយនីស្តចិន ក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុង កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ ក្រោមអធិបតីភាពរបស់លោក Deng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនៅក្នុង សម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិនអាណត្តិទី១៨ ក្រោមអធិបតីភាពរបស់លោកXi Jinping នៅឆ្នាំ២០១៣។ នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានធ្វើការណែនាំនូវគោលការណ៍ ៤ចំណុចសំខាន់ៗ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ គោលការណ៍ទាំង៤ចំណុច ដែលលោក ទេព អស្នារិទ្ធ ធ្វើការណែនាំនោះ រួមមាន៖ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ,...