បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយថា យន្តហោះរុស្ស៊ី Sukhoi Superjet 100 បានធ្លាក់នៅខាងក្រៅទីក្រុងមូស្គូ។ មានសមាជិកនាវិកបីនាក់បានរាយការណ៍ថា ស្ថិតនៅលើយន្តហោះនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានប្រាប់សារព័ត៌មាន TASS ថា យន្តហោះបានធ្លាក់កាលពីរសៀលថ្ងៃសុក្រនៅក្នុងស្រុក Kolomna ចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីមូស្គូរបស់រុស្ស៊ី...
ឡាអេ៖ នៅសប្តាហ៍ក្រោយ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) នឹងបង្ហាញអំពីផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអ៊ែល ចាប់តាំងពីឆ្នាំ១៩៦៧ ដែលនេះជាករណីដែលប្រទេសចំនួន៥២បានដាក់សំណើមក ។រាល់មតិដែលផ្តល់ ដោយតុលាការ យុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ នឹងមិនជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែវានឹងកើតឡើង ស្របពេលមានសម្ពាធផ្លូវច្បាប់ អន្តរជាតិកាន់តែខ្លាំងឡើងលើប្រទេស អ៊ីស្រាអ៊ែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបង្កឡើងដោយការវាយប្រហារ របស់ក្រុមហាម៉ាស់យ៉ាងឃោរឃៅកាលពីថ្ងៃទី៧ ខែតុលា។ តុលការអន្តរជាតិ ICJ...
តូក្យូ៖ ក្រសួងការពារជាតិរបស់ក្រុងតូក្យូ បានឲ្យដឹងកាលពីថ្ងៃសុក្រថា សកម្មភាពយោធារួមគ្នារបស់ប្រទេសចិន និងរុស្ស៊ី នៅជុំវិញប្រទេសជប៉ុនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ហើយប្រទេសកូរ៉េខាងជើង បង្កការគំរាមកំហែងខ្លាំងជាងពេលណាៗទាំងអស់ ។នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រសួងបានគូសបញ្ជាក់អំពីជំហររបស់ខ្លួនលើបញ្ហាជាច្រើន ចាប់ពីមានភាពតានតឹងជុំវិញកោះតៃវ៉ាន់ រហូតដល់ការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ។ នៅក្នុងរបាយការណ៍បានដាក់ថា ការដាក់ពង្រាយម្តងហើយម្តងទៀតដោយនាវារបស់ចិន និងរុស្ស៊ី នៅជុំវិញប្រទេសជប៉ុន “ត្រូវបានបម្រុងទុកយ៉ាងច្បាស់ថា ជាការបង្ហាញកម្លាំងប្រឆាំងនឹងប្រទេសជប៉ុន និងជាការព្រួយបារម្ភយ៉ាងខ្លាំងពីទស្សនៈសម្រាប់សន្តិសុខជាតិ” ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំធ្វើការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញជាកិត្តិយសកាត់កញ្ចប់វិញ្ញាសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤, លោក ហ៊ឺ រ៉ុង នាយកខុទ្ទកាល័យប្រធាន គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា...
បរទេស៖អតីតប្រធានាធិបតីអាមេរិកនិងជាបេក្ខភាពប្រធានាធិបតីដ៏សំខាន់មួយរូបគឺលោក Donald Trump បានរងការបាញ់ប្រហារនៅកណ្តាលហ្វូងក្រុមអ្នកគាំទ្រក្នុងគ្រាដែលលោកកំពុងថ្លែងនៅក្នុងយុទ្ធការមួយនៅរដ្ឋ Pennsylvania ។ ទោះបីជាយ៉ាងណាក្តីក្រុមការងារបានអះអាងថាលោក Trump ទទួលបានសុវត្ថិភាពហើយនិងកំពុងត្រូវបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់មួយដោយឡែកក្នុងនោះមានប្រភពខ្លះបានអះអាងថាមនុស្ស២នាក់បានស្លាប់ដែលម្នាក់ជាខ្មាន់កាំភ្លើងនិងម្នាក់ជាអ្នកចូលរួមព្រឹត្តិការណ៍នេះ។ មកដល់ពេលនេះដំណឹងនៃការបាញ់ប្រហារលោក Donald Trump ក៏ត្រូវបានគេបញ្ជូនទៅដល់ដៃលោក Joe Biden ដែលជាគូប្រជែងប្រធានាធិបតីរបស់លោករួចរាល់ហើយដែរបើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់សេតវិមាន។ តាមរយៈវេដេអូបានបង្ហាញថាលោក Trump អាចទទួលរងរបួសចំត្រចៀកខាងស្តាំតែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ក្បាលឬជីវិតរបស់លោកដោយក្នុងនោះគេអាចមើលឃើញឈាមហូរពេញផ្ទៃមុខមួយចំហៀងរបស់គាត់នៅពេលដែលត្រូវបានក្រុមអង្គរក្សសង្គ្រោះចេញពីទីតាំងឆាក៕ ប្រែសម្រួល៖ស៊ុនលី