បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយ ដកស្រង់សម្តី អ្នកការទូតសហភាពអឺរ៉ុបបីនាក់ថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងធ្វើពហិកា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចការបរទេស ដែលរៀបចំដោយប្រទេសហុងគ្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨-២៩ ខែសីហាខាងមុខនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤...
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ ប្រទេសអាស៊ីអាគ្នេយ៍នេះ បានធ្វើការអំពាវនាវ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស ដែលបានចេញផ្សាយបន្ទាប់ពីការវាយប្រហារ នាពេលថ្មីៗនេះ ដោយកងកម្លាំងអ៊ីស្រាអែល លើតំបន់ Al-Mawasi, ទីក្រុងKhan Younis, ភាគខាងត្បូងតំបន់ហ្គាហ្សា។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ច្បាប់អន្តរជាតិអនុវត្ត...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, លោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើង ពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ សម្ដេច ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះបំពេញការងារដើម្បីពិនិត្យវឌ្ឍវនភាព និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ មានទីតាំងនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលសិប្បកម្មនេះ ជាដៃគូរបស់ធនាគារ ARDB ។ សិប្បកម្មនេះ...
បរទេស៖ ផ្លូវជាច្រើនក្នុងឃុំ Cua Duong នៅលើកោះ ភូគុក ប្រទេសវៀតណាម គឺបានប្រែក្លាយទៅជាទន្លេ ដោយខ្លះមានជម្រៅ ជាងមួយម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងយូរម៉ោង កាលពីថ្ងៃអាទិត្យ ។ ភ្លៀងធ្លាក់បានបន្តចាប់តាំងពីយប់ថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ នៅភូមិ Cay Thong Trong ភូមិ Cay...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយប្រឆាំងនឹងអំពើហឹង្សាទាំងឡាយណា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីអតីត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេកំណត់គោលដៅ នៅក្នុងការបាញ់ប្រហារ នៅឯការប្រមូលផ្តុំយុទ្ធនាការ បោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania ។ លោក គីស៊ីដា...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៥ កក្កដា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទចំនួន៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ឲ្យបានសម្រេចជោគជ័យ តាមផែនការគ្រោងទុក ។ ឆ្លៀតក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ក្នុងគោលបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីការងារសង្គមកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស...
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមរបស់ លោក អ៊ុំ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមាននៅក្នុងសុន្ទរកថារបស់លោកពីការិយាល័យ Oval នៅថ្ងៃអាទិត្យ ដោយជំរុញឱ្យប្រជាជនអាមេរិក ជៀសវាងពីអំពើហិង្សា។ ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគូប្រជែង ក្នុងការបោះឆ្នោតឡើងវិញរបស់លោក ដែលជាអតីតប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ បានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ មកលើលោកនៅឯការប្រមូលផ្តុំយុទ្ធនាការមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤...