ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៨-១៤ កក្កដា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿង ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៣៤ករណី មានជនសង្ស័យចំនួន ឲ១៨១នាក់ និងតុលាការបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១១៩នាក់ ។ តាមរយៈសារតេឡេក្រាម នៅថ្ងៃទី១៥ កក្កដា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ កាលពីព្រឹកថ្ងៃអាទិត្យ បានជំរុញឱ្យជនជាតិអាមេរិកឈររួបរួម និងមិនអនុញ្ញាតឱ្យ ក្រុមបិសាចយកឈ្នះឡើយ ។ ការលើកឡើងរបស់លោក អតីតប្រធានាធិបតីរូបនេះ ត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការរួចជីវិតពីការប៉ុនប៉ង ធ្វើឃាតដែលគេសង្ស័យ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីបិទការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃ១៤ កក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកថា ការប្រកួតរ៉ូបូតថ្នាក់ជាតិ បានផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ។ លោក...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារ នៅទីក្រុង Lautlingen ភាគខាងត្បូងប្រទេសអាល្លឺម៉ង់បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រួមទាំងជនសង្ស័យផងដែរ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ឧបទ្ទវហេតុនេះក៏បានធ្វើឱ្យមនុស្សពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចហើយ។ ក្រុមការងារបានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានគេជឿថា ជាខ្មាន់កាំភ្លើងត្រូវបានគេគិតថា បានកំណត់យកគោលដៅជាសមាជិក នៃគ្រួសាររបស់គាត់។...