តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងរៀបចំ ផ្តល់ប្រាក់កម្ចីចំនួន ៣,៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលជាផ្នែកនៃការគាំទ្រ ដែលត្រូវបានផ្តល់ ដោយសមាជិក ក្រុមប្រទេសទាំង៧ ដោយប្រើការប្រាក់ពីទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់រុស្ស៊ី ដែលជាប់គាំងជាផ្នែក នៃទណ្ឌកម្មរបស់ពួកគេ ចំពោះការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាងរបស់ខ្លួន។ សមាជិក G7 បាននិងកំពុងសម្របសម្រួល ពីរបៀបបញ្ចេញជំនួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេបានយល់ព្រម ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី...
ភ្នំពេញ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករនិងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជព្យាយាមគេចវេស មានលេសមិនចេះចប់នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ...
ប៉ុន្មានថ្ងៃចុងក្រោយ នៃឆ្នាំ២០១២នៅតំបន់ភាគខាងជើង ប្រទេសចិន ដែលមានសីតុណ្ហភាព ក្រោមសូន្យជាង១០អង្សាសេ មានធាតុអាកាសរងាខ្លាំង លោកXiJinping ប្រធានរដ្ឋដើរកាត់ព្រិលខ្លាំង ទៅដល់ស្រុកFuping ដែលជាស្រុកតូចមួយក្នុងខេត្ត Hebeiប្រទេសចិន ដើម្បីចូលទៅក្នុងផ្ទះ របស់កសិករក្នុងភូមិក្រីក្រនេះ និងសំណេះសំណាលយ៉ាង ស៊ីជម្រៅជាមួយពួកគេ ។ លោកបានធ្វើដំណើរទៅមកជាង ៧០០គីឡូម៉ែត្រ ហើយបានទៅសួរសុក្ខទុកអ្នកភូមិនៅភូមិដ៏ក្រីក្រចំនួនពីរ ។ ក្នុងនាមជាមេដឹកនាំកំពូល របស់ប្រទេសចិន...
ភ្នំពេញ៖ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាងចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេសនិងប្រទេសជិតខាង ចូលមកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហជីព...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹកឲ្យមានសភាពដូចដើមឡើងវិញ។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ កក្កដា នេះបញ្ជាក់ថា ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។ អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស...
ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បានសង្ស័យទៅលើស្ត្រីវៀតណាមម្នាក់អាយុ៥៦ឆ្នាំ ដែលមានសញ្ជាតិអាមេរិកពីបទប្រើលាយថ្នាំពុលឈ្មោះ cyanide លាយជាមួយនឹងទឹកតែ ដើម្បីបំពុលជនរួមជាតិ៥នាក់ផ្សេងទៀត នៅពេលពួកគេបានជួបគ្នានៅសណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក ដើម្បីដោះស្រាយជម្លោះហិរញ្ញវត្ថុ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nopasilp Poonsawat ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក នៅថ្ងៃពុធនេះបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ...
បរទេស៖ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបរបស់ថៃ បានជំរុញភ្ញៀវទេសចរចិន ដែលបានចោទថា មានបុរសមួយក្រុម បានចាប់ពង្រត់ និងជំរិតទារប្រាក់ កាលពីសប្តាហ៍មុន មកដាក់ពាក្យបណ្តឹង ដើម្បីសម្រួលដល់ការស៊ើបអង្កេតរបស់ប៉ូលីស។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Thirachai Chamnanmor ប្រធានផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាន...
ដោយផ្តោតលើគោលបំណង ដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ ដើម្បីបន្តការប្រកាន់យកមាគ៌ា នៃការអភិវឌ្ឍសង្គមនិយម តាមបែបផែនចិន នឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រ ដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិន ក្នុងការសម្រេចបានសមិទ្ធផល មហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្ត និងសមាជិកទាំងអស់ របស់បក្សកុម្មុយនីស្តចិន...
បរទេស ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមន្ទិលសង្ស័យ លើការដាក់ទណ្ឌកម្ម ប៉ុន្តែបានគេចពីសំណួរថា តើលោកនឹងដកការរឹតបន្តឹងប្រឆាំង នឹងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃផែនការរបស់លោក ក្នុងការបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែរឬទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន...