ភ្នំពេញ ៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ តាមរយៈសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code...
ភ្នំពេញ ៖ លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ការស្វែងរកប្រាសាទបុរាណ វប្បធម៌ដ៏រស់រវើក និងធម្មជាតិដ៏អស្ចារ្យ ។ ជាមួយនឹងខ្លឹមសារខ្លីតែមានអត្ថន័យ ដ៏ជ្រៅខាងលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហោះនូវវីដេអូដែលមានរយៈពេល៧នាទី ឆ្លុះបញ្ចាំងអំពីវិស័យទេសចរណ៍ របស់កម្ពុជាផងដែរ ៕
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា អ្នកស៊ើបអង្កេត FBI នឹងសហការ ជាមួយប៉ូលីសថៃ ដើម្បីស៊ើបអង្កេតការស្លាប់ របស់ជនជាតិវៀតណាម និងអាមេរិក ៦នាក់ នៅក្នុងបន្ទប់សណ្ឋាគារ មួយក្នុងទីក្រុងបាងកក ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧...
កំពង់ស្ពឺ ៖ អ្នកវិនិយោគ មកពីខេត្តជឺជាង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា៥០នាក់ និងជាច្រើនក្រុមហ៊ុន បានជួបពិភាក្សាជាមួយ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់បន្ថែម ពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ នារសៀលថ្ងៃទី១៧ កក្កដា ។ ក្នុងជំនួបនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានអរគុណចំពោះក្រុមហ៊ុន...
កាប៊ុល៖ ក្រសួងសាធារណៈការរបស់ប្រទេស អាហ្វហ្គានីស្ថានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់ នៅក្នុងខេត្ត Nangarhar ស្ថិតនៅភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់៤០នាក់ហើយ ហើយចំនួនអ្នករងរបួសបានកើនឡើងដល់ ៣៤៧នាក់ ។ លោក Sharafat Zaman Amarkhil អ្នកនាំពាក្យរបស់ក្រសួងខាងលើបានបញ្ជាក់ថា បុគ្គលិកសុខាភិបាលត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីព្យាបាលអ្នករងរបួស ។ គេបានដឹងថា...
ភ្នំពេញ ៖ បន្ទាប់ពីឡើងកាន់តំណែង ជាអភិបាលខេត្តស្ទឹងត្រែង មិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង លោក សរ សុពុត្រា បានឲ្យម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្ម របារកាត់ទទឹងផ្លូវ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង រុះរើចេញដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៣០ថ្ងៃ ។ ជាមួយគ្នានោះដែរអភិបាលខេត្តស្ទឹងត្រែងថ្មីបញ្ជាក់ថា ផុតរយៈពេលកំណត់នេះ...
កៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន បានដឹកជញ្ជូនទំនិញ ចំនួន៥៧,៥លានតោនដោយឆ្លងកាត់ តាមច្រករបៀងសមុទ្រខ្មៅ ដែលនេះជាការនាំចេញទំនិញ នៅក្នុងអំឡុងពេលជិត១ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដោយដកស្រង់ពីអាជ្ញាធរកំពង់ផែសមុទ្រអ៊ុយក្រែន ហៅកាត់ថា (USPA)បានឲ្យដឹងថា នៅក្នុងចំណោមទំនិញទាំងនោះ រួមមាន ៣៩លានតោនជាផលិតផលកសិកម្ម ។ លោក Yuriy Lytvyn...
រ៉ងហ្គូន៖ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រង ការប្រើប្រាស់គ្រឿងញៀន ហៅកាត់(CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំសំរើបបានចំនួន១១,២លានគ្រាប់ ដែលមានតម្លៃ១៦,៨ពាន់លានគីយ៉ាត ស្មើនឹងប្រហែល ៨លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងតំបន់កណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ។ តាមការធ្វើសកម្មភាព និងផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានចុះឆែកឆេរអ្នកជិះកង់ចំនួន២២គ្រឿង នៅក្រុង Pwin Oo Lwin...
បរទេស៖ ប៉ូលីសជឿថា ជនជាតិវៀតណាមម្នាក់ ក្នុងចំណោមប្រាំមួយនាក់ ដែលត្រូវបានគេប្រទះឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារនោះ គឺបានបំពុលអ្នកផ្សេងទៀត ហើយបន្ទាប់មកធ្វើអត្តឃាតខ្លួនឯង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Theeradet Thumsuthee...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹង អំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការ ប្រទេសសិង្ហបុរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកកម្ពុជា ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៧ កក្កដានេះ បានឲ្យដឹងថា ដោយកម្ពុជា ក៏ជាសមាជិកនៃអង្គការឃ្លាំងមើលការលាងលុយ...