បរទេស៖ ការរំខានដល់ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងត្រូវបានរាយការណ៍ ជុំវិញពិភពលោក ។ របាយការណ៍បឋមនិយាយថា បញ្ហាកុំព្យូទ័រ អាចនឹងបង្កឱ្យមានបញ្ហា ។ បញ្ហាបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ អាល្លឺម៉ង់ អូស្ត្រាលី និងកន្លែងផ្សេងទៀត ដោយអាជ្ញាធរបានបង្ខំ ឱ្យលុបចោលការហោះហើរ និងការចុះចតដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ នាឱកាសនោះដែរអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់Mobile vacuum pumpunit with solenoid valve (កញ្ចប់លេខ៧) សម្រាប់ប្រើប្រាស់នៅតាមបណ្តាអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (អាទិភាពទី១)។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ...
តៃប៉ិ៖ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ និងជប៉ុន បានធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដោយនាវាមួយគ្រឿងក្នុងចំណោម នាវាជាច្រើនទៀតរបស់កោះនេះ បានធ្វើការឈប់ចាក់ប្រេង នៅក្នុងដែនទឹកប្រទេសជប៉ុន។ តាមការលើកមុននៅប្រទេសជប៉ុនកាលពីឆ្នាំមុន ការឈប់ចាក់ប្រេងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃបេសកកម្មល្បាត សមុទ្រខ្ពស់របស់ឆ្មាំសមុទ្រតៃវ៉ាន់ ដើម្បីការពារទូកនេសាទ។ ឆ្មាំសមុទ្របានឲ្យដឹងថា នាវាល្បាតដែលបានចាកចេញពីកំពង់ផែ Kaohsiung នៅថ្ងៃទី២១ ខែមិថុនា ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី១៤...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដល់ខែមីនា ឆ្នាំក្រោយនឹងទំនងជាមាន ០,៩ភាគរយ ដោយបានកែសម្រួលចុះក្រោម ពីការប៉ាន់ប្រមាណដំបូង ១,៣ ភាគរយ ដោយសារអតិផរណា ប៉ះពាល់ដល់ការប្រើប្រាស់ឯកជន ហើយឧស្សាហកម្មរថយន្តរងការ វាយប្រហារដោយរឿងអាស្រូវការធ្វើតេស្តសុវត្ថិភាព។ នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួន ការិយាល័យខុទ្ទកាល័យបាន កាត់បន្ថយការរំពឹងទុករបស់ខ្លួន សម្រាប់ការប្រើប្រាស់ឯកជនច្រើនជាងពាក់កណ្តាល ដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ច ទៅជាការកើនឡើង ០,៥ ភាគរយពីការព្យាករណ៍...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូ កីឡាហែលទឹកកម្ពុជា ដែលនឹងចូលរួម កីឡាឣូឡាំពិក រដូវក្ដៅ លើកទី៣៣...
ភ្នំពេញ ៖ លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និង កសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ 145kV Underground Cable Joint ចំនួន ០១ មុខ សម្រាប់ប្រើប្រាស់លើខ្សែបញ្ចូនក្រោមដី និង 24kV Connector ចំនួន ០៤ មុខ សម្រាប់ត្រៀមទុកភ្ជាប់ជាមួយទូ E-House ជូននាយកដ្ឋានបញ្ចូនអគ្គិសនី ។ តាមរយៈសេចក្ដីជូនដំណឹង...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតវៀតណាម ដែលធ្វើការជាមួយអាជ្ញាធរថៃ លើករណីធ្វើអត្តឃាតដ៏គួរឱ្យតក់ស្លុត ដែលបានឆក់យកជីវិតជនជាតិវៀតណាមជាច្រើននាក់ ក្នុងបន្ទប់សណ្ឋាគារបាងកក ប្រទេសថៃ កំពុងដាក់សម្ពាធដល់ ភាគីពាក់ព័ន្ធសម្រាប់ព័ត៌មានបន្ថែម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ...
ប៉ារីស៖ លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសម្នាក់បានរងរបួសនៅក្នុងពេលមាន វាយប្រហារមួយកើតឡើង នៅសង្កាត់ទី៨ នៃទីក្រុងប៉ារីស ។ យោងតាមរូបភាពដែលបានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានឲ្យដឹងថា ប៉ូលិសបានរងរបួសនៅក្នុងការ វាយប្រហារដោយកាំបិតនៅជិតតំបន់ Avenue des Champs-Elysees ដ៏ល្បីល្បាញមួយកន្លែង ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក...