ភ្នំពេញ៖ បង្គោលស្លាក«មហាវិថីXi Jinping»ត្រូវបានរៀបចំពិធីជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដានេះ ដែលចំថ្ងៃបង្កើតខួបលើកទី៦៦ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-ចិន(១៩ កក្កដា ១៩៥៨- ១៩កក្កដា ២០២៤)។ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ស្វាយរៀង៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង...
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងដោយជោគជ័យនិងសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើឱ្យមានភាពស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សាបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយគឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច។ ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ។...
ភ្នំពេញ៖ ប្រទេសកម្ពុជា តាមរយៈ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ តាមទូរស័ព្ទដៃ «បាគង»(Bakong ) ដើម្បីសម្រួលដល់ការចាយវាយ របស់ភ្ញៀវទេសចរបរទេស ដែលពួកគេមកទស្សនាប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ប្រវត្តិសាសស្ត្រដ៏ធំ ។ នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា លោកស្រី ជា...
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានស្នើ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជួយគាំទ្រ ការសិក្សាពីលទ្ធភាព ដែលអាចទទួលបានហិរញ្ញប្បទាន...
កម្មវិធី Rapper FIGHTER ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េដ៏ធំប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយទូរទស្សន៍ភិអិនអិន គឺជា ទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរៀបចំ ស្វាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងរឿងដើម្បី “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ” នៅក្នុងសុន្ទរកថា ទទួលយកការតែងតាំង របស់លោកនៅឯសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថានៅថ្ងៃព្រហស្បតិ៍ គឺជាការបង្ហាញខ្លួនជាសាធារណៈ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ប្រទេសប៉ូឡូញនឹងបង្កើន កម្លាំងយោធារបស់ខ្លួនបីដង នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុង Minsk (បេឡារុស្ស) បាននិយាយថា...
ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។ ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។ លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ បាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបជាង១៤ពាន់ម៉ែត្រ។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី...