ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា បានធានាអះអាងថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិន។ លោកមានប្រសាសន៍ថា សម្តេចតេជោ ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។...
ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋទាំងពីរ គឺជាវិធីសាស្ត្រដែលអាចសម្រេច បានតែមួយគត់សម្រាប់ការដោះស្រាយ បញ្ហានៅតំបន់មជ្ឈឹមបូព៌ា ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានបើកកិច្ចពិភាក្សាស្តីពីមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីនថា “ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយ ដែលអាចសម្រេចបានតែមួយគត់ ដើម្បីដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា” ។...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងអាមេរិក ដើម្បីបើកច្រកព្រំដែនរ៉ាហ្វា ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួស ឲ្យការដកទ័ព របស់អ៊ីស្រាអែល និងការបង្កើត អធិបតេយ្យភាព ប៉ាឡេស្ទីន។ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនដែលពាក់ព័ន្ធនឹងតំណាងមកពីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងយល់ពីលទ្ធភាពនៃប្រតិបត្តិការច្រកព្រំដែនរ៉ាហ្វា រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សាស្ទ្រីប នេះបើយោងតាមប្រភព ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ។ ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន...
ភ្នំពេញ៖ ពិតជាសំណាងនៅក្នុងគ្រោះថ្នាក់ បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរក និងបានជួយសង្គ្រោះ ស្រង់រួចផុតពីគ្រោះថ្នាក់។ តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុង...