ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថាឃោសនិកបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះពត៌មានក្លែងក្លាយ ញុះញង់វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៏របស់ប្រទេសជាតិ ពិសេសក្នុងបរិបទឌីជីថលនេះ។ ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញ ជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិកសមាជិកាចូលរួមចំនួន ១៣៣នាក់ លោក ឃួង ស្រេង បានបញ្ជាក់ថា...
បរទេស៖ ទូរទស្សន៍រដ្ឋ CCTV របស់ចិនបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្ស ១១នាក់បានស្លាប់ និងជាង ៣០នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីស្ពានមួយនៅភាគខាងជើងប្រទេសចិនបានបាក់ ចំពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន Channels TV ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួបានផ្សាយដោយដកស្រង់សម្តីពីនាយកដ្ឋានទំនាក់ទំនងសាធារណៈខេត្តថា ស្ពានឆ្លងកាត់ទន្លេមួយក្នុងខេត្ត Shangluo នៃខេត្ត Shaanxi...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹង “ចុះសម្រុង” ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើលោកត្រឡប់ទៅសេតវិមានវិញ បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។ នៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukeeជាកន្លែងដែលលោកបានទទួលយក ការតែងតាំងជាផ្លូវការនោះ អតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះបានគំរាមដំឡើងពន្ធលើការនាំចូលរួមទាំងទំនិញពីប្រទេសចិន ហើយបានសន្យាថា នឹងនាំយកការងារផលិតរថយន្ត និងផលិតកម្មផ្សេងទៀតត្រឡប់មកសហរដ្ឋអាមេរិកវិញ។ លោក...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Cybersecurity Crowdstrike បានធ្វើការ update នូវ software របស់ខ្លួនខុសបច្ចេកទេស បណ្តាលអោយឧបករណ៍ និង កុំព្យូទ័រប្រើប្រាស់ប្រតិបត្តិការ Windows ទាំងអស់ជាប់គាំងលែងដំណើរការ (Blue Screen) ដែលភាសាបច្ចេកទេស ដាក់ឈ្មោះថា...
ស្វាយរៀង ៖ លោក សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ព្រមទាំងក្រុមគ្រួសារ ,លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត...
បរទេស៖ បុគ្គលិកនៅអង្គការមិនរកប្រាក់ចំណេញដែលទទួលខុសត្រូវសម្រាប់លំនៅដ្ឋានជនចំណាកស្រុកមិនទាន់គ្រប់អាយុរាប់ពាន់នាក់ បានរំលោភបំពានផ្លូវភេទ “ធ្ងន់ធ្ងរ” លើកុមារនៅក្នុងការថែទាំរបស់ពួកគេ នេះបើយោងតាមពាក្យបណ្តឹងដែលដាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បុគ្គលិក “ច្រើន” នៅកន្លែងដែលដំណើរការដោយ Southwest Key បានចូលរួមក្នុងការរំលោភបំពាន។ សេចក្តីថ្លែងការណ៍បានអះអាងថា ការរំលោភបំពាន “ធ្ងន់ធ្ងរ...
កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា។ សមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំពេញអង្គលើកនេះ គឺ ពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែន ចិន» ដោយបានកំណត់យ៉ាងជាក់លាក់នូវគោលដៅទូទៅតារាងពេលវេលានិងផែនការគោលនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ ។ ប្រការនេះបានចង្អុលបង្ហាញទិសដៅសម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងដំណើរថ្មី ហើយក៏បានធ្វើឱ្យពិភពលោកមើលឃើញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងឱកាសឈ្នះ-ឈ្នះដែលបានបង្កប់ក្នុងនោះ។ ហេតុអ្វីបានជាត្រូវធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ...
រសៀលថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេង និងជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោក និងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារី និងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិ បានអញ្ជើញចូលរួមសកម្មភាព «កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា» ក្រោមចំណងជើង «ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ» ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំង ហើយថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រាន់់ តែជាការជួបជុំយ៉ាងសប្បាយរីករាយរវាងកុមារចិន និងអាហ្វ្រិកតែប៉ុណ្ណោះទេ...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានថ្លែងយ៉ាងដូច្នេះថា លោកបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន គឺលោក Volodymyr Zelenskyy ហើយបានសន្យាថា នឹងបញ្ចប់សង្គ្រាមរបស់ប្រទេសអឺរ៉ុបជាមួយនឹងប្រទេស រុស្ស៊ី ។ លោក ត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមកោតសរសើរចំពោះប្រធានាធិបតី Zelenskyyចំពោះការឈោងចាប់ឳកាសនេះ ព្រោះខ្ញុំក្នុងនាមជាប្រធានាធិបតីបន្ទាប់របស់ពលរដ្ឋអាមេរិកាំង នឹងនាំមកនូវសន្តិភាពដល់ពិភពលោក...
យេរ៉ូសាឡឹម៖ លោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល បានលើកឡើងកាលពីថ្ងៃសុក្រថាមាន “សញ្ញាកើនឡើង” ដែលលោក Mohammed Deif ជាមេដឹកនាំដ៏សំខាន់នៃយោធារបស់ក្រុមហាម៉ាស់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីមួយសប្តាហ៍មុន ។ លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា លោក Deif កំពុងអង្គុយក្បែរមេបញ្ជាការកងពលតូច Khan Younis របស់ក្រុមហាម៉ាស់...