ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី ឯ.ក និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេតឯ.ក បានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។ សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងលើកទឹកចិត្ត ឱ្យយុវជនខិតខំស្រវាស្រទេញ ដើម្បីក្រេបយកចំណេះជំនាញ ឱ្យច្បាស់លាស់យ៉ាងតិចមួយដើម្បីក្លាយខ្លួនជាមូលធនមនុស្ស សម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧។ ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិតនិងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ដោយមានការចូលរួមពីសមណ:និស្សិត និងនិស្សិត...
ភ្នំពេញ៖ ដោយមានបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចង្អុលបង្ហាញ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះនៅតែបន្តប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បើតាមហ្វេសប៊ុក ឧត្តមសេនីយ៍ទោ...
បរទេស៖ កាលពីខែមុនចំនួន នៃការប្រកាសក្ស័យធន នៅក្នុងប្រទេសអង់គ្លេស និងប្រទេសវេលស៍បានឈាន ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំមុន ដោយសារការកើនឡើងអត្រា ការប្រាក់បានថ្លឹងថ្លែងលើ ថវិការបស់ក្រុមហ៊ុន នេះបើយោងតាមរបាយការណ៍ របស់សេវាក្ស័យធន របស់ចក្រភពអង់គ្លេស ចេញកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាយោងតាមទិន្នន័យ, ក្រុមហ៊ុនចំនួន ២.៣៦១ បានឈប់ធ្វើអាជីវកម្មកាលពីខែមុន...
ភ្នំពេញ៖ ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារ ជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាន នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍...
ញ៉ូដេលី៖ កាលពីថ្ងៃសុក្រ ជើងហោះហើរ រាប់រយត្រូវបានលុបចោល ឬពន្យារពេល ហើយប្រតិបត្តិការនៅមន្ទីរពេទ្យ ឯកជនមួយចំនួនបានរងផលប៉ះពាល់ នៅក្នុងប្រទេសឥណ្ឌា ដោយសារការដាច់ចរន្តអគ្គិសនី នៃប្រព័ន្ធប្រតិបត្តិការរបស់្រ Microsoft នៅទូទាំងពិភពលោក ។ ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មឯកជន ដ៏សំខាន់មួយ របស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា IndiaGo ត្រូវបានលុបចោល ជើង ហោះហើរជាង២៥០ ខណៈដែលជាច្រើនទៀតត្រូវបានពន្យារពេល...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារ ជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១៣ នៃអគារទីស្នាក់ការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីអាមេរិក និងបេក្ខជន មកពីគណបក្ស សាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ លោក Donald Trump បានអះអាងសារជាថ្មី នូវការសន្យារបស់លោក ក្នុងការបញ្ឈប់ជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បន្ទាប់ពីការសន្ទនារបស់គាត់ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សម្នាក់ ត្រូវបានសម្លាប់បន្ទាប់ ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកមួយទៅលើក្រុង Tel Aviv កាលពីព្រឹកថ្ងៃសុក្រ ។ ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅ ជិតស្ថានទូតអាមេរិក ក្នុងទីក្រុងអ៊ីស្រាអែលហើយមន្ត្រី សង្គ្រោះបន្ទាន់ក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់ផ្សេងទៀតត្រូវបានបញ្ជូនព្យាបាលរបួស។ ទីក្រុងមកដល់ពេលនេះ កំពុងដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់...
ឡុងដ៍៖ ចក្រភពអង់គ្លេស សង្ឃឹមថា ទំនាក់ទំនងដែលប្រសើរឡើង ជាមួយដៃគូអឺរ៉ុប នឹងជួយឱ្យប្រទេសនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយការ ធ្វើចំណាកស្រុកខុសច្បាប់ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំអឺរ៉ុប ប្រមាណ ៥០រូប សម្រាប់កិច្ចប្រជុំលើកទី៤ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូល នៅវិមាន Blenheim ក្នុងទីក្រុង...