កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ដែលបើកធ្វើ នាពេលថ្មីៗ កន្លងទៅនេះ បានគ្រោងផែនការ គោលអំពីការធ្វើកំណែទម្រង់ ឱ្យមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត របស់ចិន ។ កិច្ចប្រជុំពេញអង្គលើកនេះ បានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនិងយន្តការ នៃការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី ដោយសមរម្យ ។...
ភ្នំពេញ ៖ ក្នុងគោលបំណង ទប់ស្កាត់និងប្រយុទ្ធប្រឆាំង ជាមួយព័ត៌មានក្លែងក្លាយ ដែលកំពុងបំពុលសង្គម លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួន ដល់យុវជនក៏ដូចជាមហាជនទូទៅ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា មុននឹងជឿព័ត៌មានណាមួយ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា...
អាតែន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះ ១គ្រឿងដែលបានដឹកអ្នកដំណើរចំនួន ២៣៣នាក់ នៅលើនោះបានចុះចតជាបន្ទាន់ កាលពីថ្ងៃសុក្រនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងអាតែន។ អ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យន្តហោះបានចាកចេញពីទីក្រុងឡុងដ៍ឆ្ពោះទៅកាន់ព្រលានយន្តហោះ Chania នៅលើកោះ Crete របស់ប្រទេសក្រិច ហើយត្រូវបានគេរាយការណ៍មានបញ្ហានៅក្នុងប្រព័ន្ធធារាសាស្ត្រ។ យោងតាមអាជ្ញាធរក្រិចបានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺមិនជាប់ពាក់ព័ន្ធទៅនឹងការដាច់បច្ចេកវិទ្យាសកលកាលពីថ្ងៃសុក្រ ដែលបានរំខានដល់ប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនក្នុងវិស័យជាច្រើន រួមទាំងអាកាសចរណ៍ផងដែរ ។ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិអាតែន ប្រឈមមុខនឹងបញ្ហាបន្តិចបន្តួចដោយសារតែការដាច់បច្ចេកវិទ្យា...
កូឡាឡាំពួរ៖ កាលពីថ្ងៃសៅរ៍ ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីស្កានដា (Sultan Ibrahim Sultan Iskandar) ត្រូវបានតែងតាំងជាផ្លូវការជាព្រះមហាក្សត្សថ្មីរបស់ប្រទេសម៉ាឡេស៊ី ដែលនេះជាផ្នែកមួយនៃព្រះរាជពិធីដ៏ធំមួយ ដែលបានប្រារព្ធឡើងនៅឯវិមានជាតិ ក្នុងទីក្រុង គូឡាឡាំពួរ ។ នៅក្នុងព្រះពិធីនេះដែរ ត្រូវបានធ្វើជាសាក្សីដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗ នេះជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់លោកថា លោកនឹងអាចដោះស្រាយជម្លោះ ដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបន្ទាប់នៅក្នុងខែវិច្ឆិកា។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Truth Social កាលពីថ្ងៃសុក្រថា “ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី...
បាងកក៖ ប្រទេសថៃ បានបង្ហាញផែនការយុទ្ធសាស្រ្តកាលពីថ្ងៃសុក្រ ដើម្បីគាំទ្រដល់គោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក តាមរយៈកំណែទម្រង់បទប្បញ្ញត្តិ ការលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធអេកូឡូស៊ីអំណោយផល។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានឲ្យដឹងនៅក្នុងសុន្ទរកថាគន្លឹះមួយថាជាមួយនឹងច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មី ដែលបានស្នើឡើង យន្តការនិយតកម្មច្រកចេញចូលតែមួយនឹងផ្តល់ឱ្យអាជីវកម្មនូវដំណើរការផ្តល់អាជ្ញាបណ្ណដ៏ងាយស្រួល និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារពាក់ព័ន្ធ ផ្តល់អំណាច ដល់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការប្រកួតប្រជែងលើឆាកហិរញ្ញវត្ថុពិភពលោក។ លោក Paopoom បានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ ដែលរីកចម្រើន...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក នៅក្នុងវិស័យ semiconductor នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិក កំពុងពិចារណាលើវិធានការតឹងរឹងជាងមុន ដើម្បីដាក់សម្ពាធលើសហគ្រាសមកពីប្រទេសដូចជាជប៉ុន និងហូឡង់ ដើម្បីរឹតបន្តឹងពាណិជ្ជកម្មបន្ទះឈីប របស់ពួកគេជាមួយប្រទេសចិន ក្នុងកម្រិតកាន់តែខ្លាំង។ ក្រសួងបានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាប្រទេសពាក់ព័ន្ធនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ទីផ្សារ និងស្មារតីនៃកិច្ចសន្យារបស់ពួកគេ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងធ្វើការរួមគ្នា ដើម្បីការពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម...
យេរ៉ូសាឡឹម៖ មតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចាត់ទុកថាវត្តមានរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ បានជំរុញឱ្យមានប្រតិកម្មផ្ទុយគ្នាពីភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៉ាឡេស្ទីនបានសាទរថាវាជា “ជ័យជំនះសម្រាប់យុត្តិធម៌”ដោយជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការកាន់កាប់របស់ខ្លួន “ដោយគ្មានលក្ខខណ្ឌ ឬករណីលើកលែងនោះឡើយ” ។ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់សេចក្តីសម្រេចរបស់តុលាការ ICJ ថាជា “ការបញ្ជាក់ឡើងវិញ” នៃការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិជារដ្ឋរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...