ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមន្រ្តីខិតខំពង្រឹងសមត្ថភាពនិងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា “មន្រ្តីត្រូវបំពេញភារកិច្ចឱ្យបានល្អ មានសមត្ថភាព ការសម្រេចចិត្ត និងចេះធ្វើការសម្របសម្រួល...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ លទ្ធផលនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥...
បរទេស៖ ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃច័ន្ទថា រាល់ភារកិច្ចទាំងអស់របស់ប្រធានាធិបតីមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅឱ្យប្រមុខរបបយោធាដែលកំពុងកាន់អំណាចគឺលោកឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់ពីប្រមុខរដ្ឋដែល ត្រូវបានដាក់ឱ្យសម្រាកព្យាបាលបន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ រហូតហូបអាហារលែងបាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១...
បរទេស៖ មនុស្សពីរនាក់នៅទីក្រុង ហូជីមិញ ត្រូវបានពិន័យចំពោះការបង្ហោះព័ត៌មានប្រឌិតអំពីសមិទ្ធិផល និងការរួមចំណែករបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅក្នុងស្រុក ១០ និង ១២ កាលពីថ្ងៃច័ន្ទបានផាកពិន័យបុរសពីរនាក់ដែលមានអាយុ ៣៩...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេច មិនឆ្លើយតបឡើយ ចំពោះអ្នកផ្ញើសារមក សម្ដេច សុំអន្ដរាគមន៍ ដើម្បីទទួលបានតួនាទីអ្វីមួយ ក្នុងស្ថាប័នរដ្ឋ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះរោងចក្រ YONG DE WEI GARMENT...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ សំដៅបង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ទៅកាន់ជនទាំងឡាយណា ដែលបានបំភ្លៃការពិតទាក់ទិននឹងរឿងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV ប្រសិនបើនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់ជាធរមាន ខណៈអ្នកដែលបំភ្លៃពីក្រៅប្រទេសវិញ សម្តេចតេជោ ស្នើដល់រាជរដ្ឋាភិបាល ឱ្យសិក្សាស្រាវជ្រាវប្រវត្តិគ្រួសារ ដើម្បីចងក្រងទុកងាយស្រួលគ្រប់គ្រង។ ក្នុងឱកាសថ្លែងសារពិសេស ទាក់ទិននឹងកិច្ចព្រមព្រៀងត្រីកោណ CLV នារសៀលថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ ៖ នាឱកាសអញ្ជើញ ថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយសារតំបន់នេះ គឺជាតំបន់មានស្ថានភាពក្រីក្រជាងគេ របស់ប្រទេសទាំង៣។ ក្នុងឱកាសអញ្ជើញថ្លែងសារនេះដែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរដែលមិនអាចលើកលែងទោសឲ្យបានឡើយ ចំពោះជនណា ដែលបានបំភ្លៃការពិត លើរឿងកិច្ចព្រមព្រៀងត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ខណៈសម្តេចតេជោ បានស្នើដល់តុលាការ ត្រូវដាក់ទោសឲ្យខ្ពស់ ដល់អតិបរមា ចំពោះជនទាំង៣រូបដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសម្តេចស្នើដល់ក្រសួងយុត្តិធម៌ និងពន្ធនាគារ មិនត្រូវបញ្ចូលឈ្មោះពួកគេ...