ភ្នំពេញ: លោក អ៊ុង គង្គា និងលោកស្រី ជាំង ណាន តំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកអំណោយជាម៉ាសុីនកុំព្យូរទ័រប្រើរួច ចំនួន២១គ្រឿង ឧបត្តម្ភជូនក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោក ទិត សុធាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្នុងការបើកថ្នាក់បង្រៀនកុំព្យូទ័រ ជូនសិស្សានុសិស្ស នៅសាលារៀន ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ លោករដ្ឋលេខាធិការ ទិត សុធា និងសមាជិកក្រុមការងាររបស់លោក បានផ្តល់ការសំណេះសំណាល ជាមួយតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសទទួលនូវអំណោយម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ទិត សុធា ក៏បានណែនាំដល់ភ្ញៀវអំពីស្ថានភាពរីកចំរើនគ្រប់វិស័យនៅក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្វះខាតមួយចំនួន ដែលក្រុមការងារកំពុងខ្នះខ្នែង ជួយដោះស្រាយផងដែរ។ លោក ទិត សុធា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសប្បុរសធម៌ ខ្វនថឹមនាពេលកន្លងមក ដែលបានបរិច្ចាគថវិកាជួយសាងសង់សាលារៀនមួយចំនួននៅទីជនបទក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ជាច្រើនទៀត។ លោក អ៊ុង គង្គាបានជំរាបពីស្ថានភាពទូទៅរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២២។ លោកបន្តថា ខ្វនថឹមគឺការប្រមូលផ្តុំកំលាំងមនុស្សធម៌តូចៗ រួមគ្នាអោយធំអោយខ្លាំង ដើម្បីជួយដល់សង្គម ដែលបច្ចុប្បន្នអង្គការនេះមានសមាជិកប្រហែល១០០នាក់ ក្នុងនោះ សមាជិកភាគច្រើនជាពាណិជ្ជករមកពីប្រទេសចិន និងខ្លះទៀតជាពលរដ្ឋកម្ពុជាផងដែរ។ លោកថា ពួកគាត់មករកសុី វិនិយោគទុនបង្កើតរោងចក្រ កសិដ្ឋាន ការដ្ឋានសំណង់។ល។និង។ល។ ផ្តល់ការងារជូនប្រជាជនកម្ពុជា និងមានបំណងចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមលើកកំពស់សុខុមាលភាពប្រជាជន និងការអប់រំនៅទីជនបទ។ លោកថា អំណោយជាម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ គឺបានមកពីការបរិច្ចាគកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួន ព្រោះចង់ចូលរួមបណ្តុះបណ្តាលអោយសិស្សនៅជនបទ...
បរទេស៖ រោងចក្រ ការិយាល័យ និងធនាគារ បានបើកដំណើរការឡើងវិញក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ បន្ទាប់ពីបម្រាមគោចរទូទាំងប្រទេស ដែលបង្ខំដោយកងទ័ពត្រូវបានបន្ធូរបន្ថយ ហើយភាពស្ងប់ស្ងាត់ត្រូវបានគ្រប់គ្រងបន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងក្លាកើតឡើងជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចរាចរណ៍ក្នុងម៉ោងមមាញឹកគឺត្រឡប់មករដ្ឋធានី Dhaka វិញហើយ ចំណែកប្រព័ន្ធអ៊ិនធឺណិត ត្រូវបានស្តារឡើងវិញ យ៉ាងទូលំទូលាយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គម...
បរទេស៖ ព្យុះទីហ្វុង Gaemi បានបោកបក់ឆ្ពោះ ទៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់នៅកោះតៃវ៉ាន់ ជាមួយនឹងនាវិក ៩នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ពួកគេបានលិច ក្នុងពេលអាកាសធាតុមានព្យុះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះទីហ្វុងមានកម្លាំងខ្លាំងក្លាបំផុត ដែលបានវាយប្រហារ កោះតៃវ៉ាន់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីស្ញប់ស្ញែង ចំពោះវីរភាពរបស់កម្លាំង ប្រតិបត្តិការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានប្ដេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក ។ ការប្ដេជ្ញានេះធ្វើឡើង នាថ្ងៃទី២៥...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោក ព្រហ្ម រស់ចន្ត្រា អត្តលេខ ៥៦២៤៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ត្រីឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានជំរុញឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក និងសភាដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក...
វីយែន៖ លេខាធិការដ្ឋាននៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា ខ្លួនបានទទួលផែនការសំណងពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងរុស្ស៊ី សម្រាប់បរិមាណប្រេងដែលផលិតលើស របស់ពួកគេនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ អង្គការ OPEC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតលើសចំណុះរួមបញ្ចូលគ្នា ពីប្រទេសទាំងបីមានចំនួនសរុប ២,២៨លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលនោះ។ អ៊ីរ៉ាក់ផលិតលើសចំនួន ១,១៨លានបារ៉ែលក្នុងមួយថ្ងៃ កាហ្សាក់ស្ថាន ៦២ម៉ឺនបារ៉ែល និងរុស្ស៊ី...
ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជម្រុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយត្រូវប្រកាសជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាល ពាសកាល ។ ពិធីប្រកាសនេះ ធ្វើឡើងនៅបរិវេណមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តកំពង់ចាម...