ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរ ចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgio Meloni បានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការបន្ថយការកើនឡើង នៃសង្រ្គាម នៅតាមកម្រិតតំបន់ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ នៅតំបន់ហ្គាហ្សា ។ លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ។...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា អ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និងចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា រយៈពេលជាង ៣០ឆ្នាំកន្លងនេះ។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអនុញ្ញាតឲ្យ លោក...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ធ្វើជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពួកគាត់ ដែលមករកសេវាសារធារណៈ ។ ការលើកឡើងរបស់លោកអភិបាលខេត្តកណ្ដាល ធ្វើឡើងនាថ្ងៃទី២៦ កក្កដា ក្នុងឱកាសលោក និង លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជួបសំណេះសំណាលជាមួយ...
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ។ លោក ប៉េង ពោធិ៍នា បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC) នៅថ្ងៃទី២៦...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា ការប៉ុនប៉ងបំភិតបំភ័យចិន ជាមួយនឹងសមយុទ្ធយោធា ឬវោហាសាស្ត្រឈ្លានពាន នឹងមិនមានប្រសិទ្ធភាពឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីសមយុទ្ធចម្រុះជាតិសាសន៍ “RIMPAC-2024” ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានអ្នកខ្លះជឿថាជាសកម្មភាពនៃការបង្ហាញសាច់ដុំប្រឆាំងនឹងប្រទេសចិន។ លោកបានលើកឡើងថា យោធាចិន នឹងមិនដែលត្រូវបានបំភាន់ដោយការបោកបញ្ឆោត រារាំងដោយការបំភិតបំភ័យ ឬការបង្ខិតបង្ខំដោយសម្ពាធនោះទេ ដោយបន្ថែមថា ខ្លួនមានការដោះស្រាយ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកនឹងបន្តពង្រឹង ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តអាស៊ី ក្នុងរយៈពេលដែលនៅសល់ នៃអាណត្តិរយៈពេល ៤ឆ្នាំ របស់លោករហូតដល់ខែមករា ឆ្នាំក្រោយ។ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រទេសជាតិ ពីការិយាល័យ Oval ដើម្បីពន្យល់ពីការសម្រេចចិត្ត របស់លោកក្នុងការចាកចេញ ពីការប្រណាំងប្រជែងតំណែងប្រធានាធិបតី លោក បៃដិន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល នៅព្រឹកថ្ងៃ២៦ កក្កដានេះ បានបន្តធ្វើដំណើរ ចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និង ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពពាមរក៍ ខេត្តព្រៃវែង ។ ក្នុងឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែង...
បរទេស៖ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរធ្វើឱ្យខូចដល់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដែលផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក នោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤...
តូក្យូ៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់កន្លែងហ្វឹកហាត់ សម្រាប់ការបាញ់មីស៊ីលពីដីទៅកប៉ាល់ នៅលើកោះដាច់ស្រយាលប៉ាស៊ីហ្វិកមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះ ចំពេលមានការអះអាងផ្នែកយោធា របស់ប្រទេសចិន។ ក្រសួងបានជូនដំណឹងដល់មន្ត្រីក្នុងតំបន់ រួចហើយអំពីផែនការរៀបចំ គ្រឿងបរិក្ខារនៅលើកោះ Minamitori ដែលជាកោះភាគខាងកើតបំផុតរបស់ប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ១,៩០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតូក្យូ ហើយចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងឆ្នាំ២០២៦ ឬក្រោយនេះ ។...